2021-07-21 06:27
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
អារម្មណ៍គឺអ្វីម្យ៉ាងដែលមិនអាចរាប់ ប៉ះ និងរង្វាស់បាន ហើយពួកយើងច្រើនតែឃើញថា បុគ្គលដែលឆ្លាត (ឧទាហរណ៍ អ្នកវិទ្យាសាស្ត្រ) ច្រើនតែមានទំនោរពិបាកនឹងស្រលាញ់នរណាម្នាក់បើប្រៀបធៀបនិងមនុស្សធម្មតា ភាគច្រើនគេចូលចិត្តរស់នៅតែម្នាក់ឯង ឬបង្កើតគ្រួសាររាងយឺតបន្តិចបើប្រៀបទៅនឹងមនុស្សធម្មតា។
បន្ទាប់ពីការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានធ្វើការសន្និដ្ឋានបណ្តោះអាសន្នថា ហេតុផលដែលពួកគេពិបាកស្រលាញ់នរណាម្នាក់មិនមែនដោយសារការងារដែលពួកគេធ្វើនោះទេ តែមកពីការគិតរបស់ពួកគេ។
១. ជាធម្មតាពួកគេតែងតែធ្វើការវិភាគនូវអារម្មណ៍របស់ខ្លួនឯង និងដៃគូររបស់ខ្លួន
មនុស្សឆ្លាតភាគច្រើនពូកែក្នុងការប្រមូលពត៌មាននិងទិន្នន័យ រួចលើកវាជាឧទាហរណ៍និងធ្វើការវិភាគស្ថានការណ៍នោះ។ រឿងដែលពួកគេពូកែវិភាគនេះវាមានប្រយោជន៍ក្នុងការធ្វើការ ប៉ុន្តែវាជារនាំងក្នុងបញ្ហាស្នេហា ដោយសារស្នេហាមិនអាចធ្វើការគណនា ឬរាប់បាន។
ដោយសារតែការចូលចិត្តវិភាគស្ថានការណ៍ អ៊ីចឹងហើយនៅពេលដែលគេចាប់ផ្តើមសម្ពន្ធ័ភាពស្នេហា វាធ្វើឲ្យពួកគេមិនស្រណុកចិត្ត ឬមួយគេគិតថានេះគឺជាឳកាសវិនិយោគដែលមិនផ្តល់ផលចំណេញ ដូច្នេះគេក៏សម្រេចចិត្តដកខ្លួនចេញពីសម្ពន្ធ័ភាពស្នេហា។
២. ពួកគេត្រូវការពេលវេលាច្រើន ដើម្បីបើកចិត្តជាមួយនឹងបុគ្គលផ្ទុយភេទ
ពួកគេមួយចំនួនជាមនុស្សដែលមានចំណង់ចំណូលចិត្តធ្វើការ រឿងនេះធ្វើឲ្យពួកគេមានទំនោរមិនចូលចិត្តខ្ជះខ្ជាយពេលវេលា និងផ្អាកការងាររបស់គេដើម្បីបង្កើតសម្ពន្ធ័ភាពយូរអង្វែង។
៣. ផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន
មិនមែនមនុស្សទាំងអស់កើតមកសុទ្ធតែមានមន្តស្នេហ៍ មានភាពទាក់ទាញមនុស្សផ្ទុយភេទនោះទេ អ៊ីចឹងហើយយ៉ាងណាក៏ពួកគេធ្លាប់មានបទពិសោធន៍បរាជ័យក្នុងទំនាក់ទំនងស្នេហាដែរ។
ដោយឡែកចំពោះមនុស្សដែលឆ្លាត ពួកគេមិនគិតថា គេខ្យោយជាងអ្នកដ៏ទៃឡើយ ដូច្នេះពួកគេជឿលើ «បទពិសោធន៍ផ្ទាល់ខ្លួន» ជាងជឿលើអ្នកដ៏ទៃ។
អ៊ីចឹងហើយពួកគេគិតថា ពីមុនខ្លួនបានបរាជ័យក្នុងទំនាក់ទំនងស្នេហាម្តងមកហើយ ដូច្នេះបទពិសោធន៍ផ្ទាល់ខ្លួនបានបង្ហាញឲ្យឃើញថា ប្រាកដណាស់ស្នេហាក្រោយនឹងគ្មានអ្វីល្អជាងស្នេហាមុននោះទេ។
៤. នៅម្នាក់ឯងគឺល្អបំផុត
មនុស្សឆ្លាតមានទំនោររស់នៅម្នាក់ឯង ជាជាងរស់នៅជាមួយមនុស្សដែលមិនមែនជាប្រភេទរបស់ពួកគេ។ យូរទៅរឿងនេះក៏ក្លាយជាទម្លាប់ និងទស្សនរបស់ពួកគេ។
អញ្ចឹងហើយ ពួកគេរស់នៅម្នាក់ឯងមិនមែនពួកគេរកដៃគូរមិនបាននោះទេ តែដោយសារពួកគេជ្រើសរើសបែបនេះ។
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/169823751847386