ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កុំនិយាយថាមនុស្សដែលរឹងមាំសុទ្ធតែជាមនុស្សដែលរឹងរូស វាអាស្រ័យលើចរិតរបស់មនុស្សច្រើនជាង។ ជួបហេតុការណ៍ៗផ្សេងច្រើនជាងនេះបន្តិច ជួបមនុស្សច្រើនជាងនេះបន្តិច យើងនឹងដឹងថា នរណារឹងមាំ ហើយនរណាខ្លះរឹងរូសយកឱ្យតែបានឈ្នះអ្នកដទៃ។
មនុស្សដែលរឹងមាំ គេនឹងស្តែងឱ្យយើងឃើញនូវភាពអង់អាច សេចក្តីអត់ធ្មត់ ការសង្កត់ចិត្ត និងភាពចេះទទួលយកហេតុផល ហើយព្រមទទួលយកនូវអ្វីដែលវាខុសពិតប្រាកដ តែបើមិនមែនគេនឹងប្រកែក តវ៉ា ហើយរកភាពយុត្តិធម៌ឱ្យខ្លួនគេ ឲ្យខានតែបាន។ នេះមិនមែនជាភាពរឹងរូសទេ តែគេប្រើចំណេះ និងភាពរឹងមាំរបស់គេ ដើម្បីដោះស្រាយបញ្ហាដែលគេមិនបានធ្វើខុស។
មនុស្សរឹងរូស ទោះបីជាខ្លួនគេខុសប៉ុនណា គេក៏នៅតែប្រកែក ប្រកែកដោយភាពរឹងទទឹង ប្រកែកយកតែឈ្នះ ទោះបីជាខ្លួនខុសក៏ដោយ។ មនុស្សរឹងរូសមិនចេះស្តាប់ហេតុផលទេ ហើយក៏មិនចេះភ្ងាក់រលឹកខ្លួនឡើយ ទោះជាគេដឹងថាខ្លួនគេខុសហើយ ក៏គេនៅតែបន្តធ្វើ ធ្វើដោយភាពចង់ឈ្នះ។ រឹងមាំ មិនមែនរឹងរូស រឹងមាំក្នុងការទទួលយក ក្លាហានក្នុងការប្រឈមមុខ ហ៊ានក្នុងការដោះស្រាយ។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo?fbid=187118416613654&set=a.105573171434846