Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

1. មានមនុស្សជាច្រើនសួរថាហេតុអ្វីបានជាខ្ញុំត្រូវធ្វើការលំបាកយ៉ាងនេះ។ ខ្ញុំគ្រាន់តែញញឹមហើយដើរទៅបាត់។ មើលទៅប្រហែលជាមនុស្សទាំងនោះមិនធ្លាប់ឆ្លងកាត់អារម្មណ៍ដែលចាយលុយដែលរកបានដោយខ្លួនឯង ថាតើវាមានអារម្មណ៍រំភើបនិងសប្បាយយ៉ាងណានោះទេ?
2. តោះសាកគិតលំហាត់តូចមួយ ប្រសិនបើជាមធ្យមឪពុកម្តាយរបស់អ្នកចំណាយ ១០០ដុល្លារក្នុងមួយខែដើម្បីចិញ្ចឹមអ្នកតាំងពីតូចមក រហូតដល់អ្នកមានអាយុរ២០ឆ្នាំ ដូច្នេះគាត់ចំណាយអស់ ២៤,០០០ដុល្លារ។ ពេលចេញពីសាលាបែរជាមិនប្រឹងប្រែងធ្វើការ ប្រាក់ខែមិនគ្រាន់ចាយខ្លួនឯងផង អ៊ីចឹងទៅមើលថែអ្នកណាកើត? បើមិនប្រឹងប្រែងគឺគ្មានកំណើត។
3. អ្នកកើតមកក្រ មិនមែនជាកំហុសរបស់អ្នក! តែបើកូនអ្នក ចៅអ្នកកើតមកក្រនោះទើបជាកំហុសរបស់អ្នក។
4. ខ្ញុំចង់មានភាពម្ចាស់ការលើខ្លួនឯង មិនមែនប្រើសម្រស់ដើម្បីធ្វើដូចដើមបញ្ញើក្អែកនោះទេ។ ជីវិតតែងតែជួបបញ្ហា តែអ្នកមានខួរក្បាលដើម្បីដោះស្រាយវា មិនអញ្ចឹង?
5. មានលុយមិនប្រាកដថាសប្បាយចិត្ត តែច្បាស់ណាស់បើគ្មានលុយអ្នកប្រាកដជាពិបាកចិត្ត ហើយវេទនាទៀត។ ដូច្នេះខ្ញុំជ្រើសយកលុយ។
6. ដើម្បីថ្ងៃក្រោយ នៅពេលដែលខ្ញុំហត់នឿយ ធុញទ្រាន់ខ្ញុំមានលុយស្រាប់ដើម្បីដើរលំហែរ។
7. ដើម្បីថ្ងៃក្រោយ នៅពេលដែលខ្ញុំដើរផ្សារ ឬចង់ទិញឥវ៉ាន់ខ្ញុំមិនចាំបាច់មើលតម្លៃ ឬមើលថាមានបញ្ចុះតម្លៃដែរឬទេ។
8. ដើម្បីឲ្យឪពុកម្តាយរបស់ខ្ញុំមានមោទនភាពពេល រៀបរាប់ពីខ្ញុំ។
9. ប្រសិនបើខ្ញុំជាបុរសតើខ្ញុំមានមុខឯណា បើប្រពន្ធ កូនរបស់ខ្ញុំខ្វះការស្លៀកពាក់ ខ្វះការហូបចុក។ បើមិនព្យាយាមប្រឹងប្រែងធ្វើការទេស៊ូនៅម្នាក់ឯងល្អជាង កុំទាញអ្នកដ៏ទៃមកក្រជាមួយ។
10. ប្រសិនខ្ញុំជាមនុស្សស្រី ខ្ញុំត្រូវមានផ្ទះផ្ទាល់ខ្លួន មានសេរីភាពសេដ្ឋកិច្ច ដើម្បីកុំឲ្យថ្ងៃក្រោយនៅពេលដែលឈ្លោះគ្នាជាមួយប្តី ពិបាកវេចសម្លៀកបំពាក់ហើយទៅយំមុខឪពុក ម្តាយចាស់ៗនាំឲ្យគាត់ខ្វល់ចិត្ត។
11. ដើម្បីឲ្យកូនរបស់ខ្ញុំអាចរៀននៅសាលាដែលល្អបំផុត និងហូបចុកបានគ្រប់គ្រាន់។
12. ដើម្បីរស់នៅមិនចាំបាច់មើលទឹកមុខអ្នកណា។ ថ្ងៃនេះសុខចិត្តឳនក្បាល ថ្ងៃក្រោយត្រូវងើយមុខ និងពើងទ្រូង។
13. ប្រសិនបើអ្នកមិនចង់រវល់រកលុយនៅថ្ងៃក្រោយ ថ្ងៃនេះអ្នកត្រូវតែចាយវាយសន្សំសំចៃ ហូបចុកត្រូវចេះគិត។
14. មនុស្ស៩៩%និងបរាជ័យ ប៉ុន្តែពួកយើងប្រឹងដើម្បីក្លាយជាមនុស្សក្នុងចំណោម ១%មិនអញ្ចឹង?

       ​ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/169458221883939



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login