គោលបំណងនៃការបង្កើតរដ្ឋបាលគឺ៖
- ដើម្បីការពារផលប្រយោជន៍ប្រជាជនទូទៅ ការពារអាយុជីវិត កិត្តិយស សេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ ឱ្យរួចផុតពីការធ្វើទុក្ខទោសពីអ្នកដទៃ។
- ដើម្បីការពារសណ្តាប់ធ្នាប់សង្គម
- ការពារផលប្រយោជន៍របស់ប្រជាជនដោយអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព
- ដើម្បីជួយណែនាំប្រជាជន ឱ្យធ្វើអំពើល្អដើម្បីឱ្យសង្គមមានការអភិវឌ្ឃ។
- លើកស្ទួយសុខមាលភាពប្រជាជនដោយការពារនិងផ្តល់សេវាកម្មដល់ប្រជាជនដូចជាការអប់រំ ការថែរក្សាសុខភាព។
- ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីវប្បធម៌និងអត្តសញ្ញាណជាតិ ដោយចូលរួមថែរក្សាការពារមរតកវប្បធម៌ជាតិ ឱ្យគង់វង្ស តាមរយៈការផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់។