ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យគរុនិស្សិត<គរុ+និស្សិត ។
គរុ=គ្រូ,គំរូ។
និស្សិត=អ្នករៀនស្ថិតក្នុងការគ្រប់គ្រងនៃគ្រូក្នុងថ្នាក់មានកម្រិតខ្ពស់។ ដូចនេះគរុនិស្សិត ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ជាអ្នករៀនវិជ្ជាជីវៈគ្រូបង្រៀនដើម្បីក្លាយជាគ្រូបង្រៀននាពេលអនាគត។ក្នុងពេលបណ្តុះបណ្តាលនៅវិទ្យា ស្ថាន ជាតិ អប់រំត្រូវ ប្រកាន់នូវចរិត:
យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា។
តាមដានរិះគិត សង្កេតវិភាគ ប្រៀបធៀបលើមេរៀននីមួយ។
ស្តាប់ការណែនាំគ្រូ គណៈគ្រប់គ្រង ចេះស្តាប់មតិយោបល់។
ចេះស្វ័យសិក្សា ខំសិក្សាដើម្បីស្រាយបញ្ហា ចេះបញ្ចេញយោបល់។
ខំត្រងត្រាប់ បំពេញការងារសាលាចេះស្វ័យវាយតម្លៃ និងកែលម្អកំហុសឆ្គងផ្សេងៗ។
ខំស្រាវជ្រាវដកបទពិសោធល្អៗក្នុងការបង្រៀន និងរៀន(មានកិច្ចតែងការបង្រៀន សម្ភារៈឧបទេសចេះលើកទឹកចិត្តគ្រប់គ្រងវិន័យសិស្ស )។
ចេះសាមគ្គីសហការ និងទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ ក៏ដូចជាសាស្ត្រាចារ្យ និងគណៈគ្រប់គ្រងសាលា។