2021-12-11 15:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
របបអាណានិគមនិយមបារាំងមានទាំងគុណសម្បត្តិនិងគុណវិបត្តិចំពោះកម្ពុជា
+គុណសម្បត្តិ
-ជួយការពារថែរក្សាទឹកដីខ្មែរនិងពូជសាសន៍ខ្មែរ
-ការពារពីការឈ្លានពានរបស់បណ្ដាបច្ចាមិត្តយួននិងសៀម
-ធ្វើកំណែទម្រង់លើកម្ពុជាគ្រប់វិស័យដូចជារដ្ឋបាលពន្ធដារ និងសេដ្ឋកិច្ច ជាដើម
-តាមរយៈសាលាចុងបូព៌ាបានបង្កើតនិងចងក្រងអារិយធម៌ខ្មែរ
-ជួសជុល ថែរក្សាប្រាំងប្រាសាទបុរាណខ្មែរ
-បង្កើតសារមន្ទីរដើម្បីផ្ទុកវត្ថុ បុរាណរបស់ខ្មែរ
-ក្នុងនាមជាអាណាព្យាបាលខ្មែរបារាំងបានទាមទារយកខេត្តដែលសៀមឈ្លានពានមកអោយខ្មែរវិញ រួមមានខេត្តត្រាត កោះកុង ព្រៃម្លូ សេរីសោភ័ណ្ឌ បាត់ដំបង សៀមរាបជាដើម
-គូរផែនទីមានឈ្មោះថា ដងរ៉ែក ទុកជាប្រយោជន៍សម្រាប់កម្ពុជា ផែនទីនេះធ្វើឲ្យកម្ពុជាឈ្នះក្ដីដឹងក្នុងរឿងក្ដីប្រាសាទព្រះវិហារ
-បារាំងបានជួសជុលកសាងផ្លូវថ្នល់ ស្ពានអាកាសមន្ទីរពេទ្យ សារមន្ទីរ ហេដ្ឋារចនាសម្ព័ន្ធសង្គម សាលារៀននិងបណ្ដុះបណ្ដាលធនធានមនុស្ស
-បារាំងបានធ្វើកំណែទម្រង់រដ្ឋបាលប្រព័ន្ធសេដ្ឋកិច្ចអប់រំសន្ធិការរៀបចំសង្គមខ្មែរអោយបានមានរបៀបរៀបរយមានសណ្តាប់ធ្នាប់មានការរីកចម្រើនល្អប្រសើរជាងមុន
-បារាំងបានលុបបំបាត់របបទេសភាព ( វណ្ណៈទាសករ)
-បង្កើតកម្មសិទ្ធិដីធ្លីទាសករក្នុងការប្រកបរបរធ្វើកសិកម្ម
+ចំណុចអវិជ្ជមាន
-បារាំងបានធ្វើឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រអ្នកទីក្រុងនិងអ្នកជនបទ
-បារាំងបានធ្វើឲ្យប្រជារាស្ត្រខ្មែរកាន់តែក្រីក្រឡើងក្រីក្រឡើងដោយសារការពារពន្ធដារយ៉ាងធ្ងន់ធ្ងរសព្វគ្រប់សារពើ
-បារាំងបានគេនាំយកប្រជារាស្រ្តខ្មែរទៅច្បាំងក្នុងសង្រ្គាមលោកលើកទីមួយនិងលោកលើកទី 2
-បារាំងបានធ្វើឲ្យប្រជារាស្ត្រខ្មែរបែកបាក់គ្រួសារដោយសារស្លាប់ក្នុងភ្លើងសង្គ្រាម
-បារាំងបានធ្វើឱ្យប្រជារាស្រ្តខ្មែររងទុក្ខវេទនាខ្លោចផ្សារក្នុងចិត្តដោយសារតែការធ្វើបាបជិះជាន់
-បារាំងបានធ្វើទុកបុកម្នេញលើអ្នកនយោបាយខ្មែរស្នេហាជាតិដូចជាក្រឡាហោមគង់ អាចារ្យស្វា ជាដើម
-បារាំងបានប្រមូលយកកេតនភ័ណ្ឌខ្មែរទៅស្រុកបារាំង
-បារាំងកាត់ទឹកដីខ្មែរឲ្យប្រទេសជិតខាងស្រេចតែចិត្ត ក្នុងនោះកាត់ខេត្តត្រាតឲ្យទៅសៀម
-ថ្ងៃទី 31 ខែមករាឆ្នាំ 1939 ដាក់បញ្ចូលកោះត្រល់ក្នុងដែនដីកូសាំងស៊ីនរបស់បារាំង
-នៅថ្ងៃទី 4 ខែមិថុនាឆ្នាំ 1949 បារាំងបានកាត់ដែនដីកូសាំងសុីន (កម្ពុជាក្រោម)ឲ្យទៅស្ដេចបាវដាយវៀតណាម
បើមានកន្លែងណាខ្វះខាតសូមជួយណែនាំផង សូមអរគុណ