អ្នកដឹកនាំល្អត្រូវមានសម្បទាបីយ៉ាងគឺ៖
កាយសម្បទា
- ត្រូវមានសុខភាពល្អកម្លាំងមាំមួនដែលអាចទ្រាំបាន និងបញ្ហាលំបាក ឬការងារលំបាកនានា
- ជាមនុស្សរហ័សរហួនមិនខ្ជឹលច្រអូស។
ប្រាជ្ញាសម្បទា
- មានសមត្ថភាពចំណេះដឹងទូទៅ និងជំនាញឯកទេស
- មានបញ្ញាវាងវៃ និងមានបទពិសោធន៍ក្នុងការងារ
- ចេះកំណត់គោលដៅ និងចេះធ្វើផែនការបានត្រឹមត្រូវ
- មានភាពជាអ្នកដឹកនាំ
- ចេះដោះស្រាយបញ្ហា
- ជាមនុស្សក្លាហាន
- មានភាពម្ចាស់ការខ្លួនឯង មានឆន្ទៈមោះមុតក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។
សីលសម្បទា
- មានគុណធម៌ (មានព្រហ្មវិហារធម៌ និងទសពិធរាជធំម៌)
- ស្មោះត្រង់ចំពោះប្រទេសជាតិរបស់ខ្លួន និងប្រជាជនរបស់ខ្លួន
- គិតពិប្រយោជន៍រួមជាងប្រយោជន៍ផ្ទាល់ខ្លួន
- មានគំនិតស្នេហាជាតិ និងឧត្តមគតិជាតិពិតប្រាកដ
- មិនប្រកាន់បក្សពូកនិយម មិនលំអៀង និងគោរពច្បាប់