ដែលហៅថា ភាពជាអ្នកដឹកនាំគឺជា ការចេះប្រមូលកម្លាំង អ្នកដែលនៅក្រោមបង្គាប់ខ្លួន ដើម្បីសម្រេចការងារ គោលដៅប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។
ដែលហៅថាអ្នកដឹកនាំ គឺជាអ្នកដឹកនាំអ្នកដទៃដែលមិនដឹងគោលដៅឲ្យទៅដល់គោលដៅ ។
ហើយតួនាទីរបស់អ្នកដឹកនាំមាន៤យ៉ាងគឺ
- ធ្វើផែនការ
- ចាត់តាំង
- ដឹកនាំ
- ត្រួតពិនិត្យ ។
អ្នកលដឹកនាំល្អប្រកបដោយសម្បទា ៣យ៉ាងគឺ ៖
ក កាយសម្បទា
- មនុស្សមានសរីរាង្គពេញលក្ខណៈ
- សុខភាពល្អ
ខ ប្រាជ្ញាសម្បទា
- មានសមត្ថភាព
- មានប្រាជ្ញាឈ្លាសវៃ
- ចេះកំណត់គោលដៅច្បាស់លាស់ និងធ្វើផែនការ
- តាមដានត្រួតពិនិត្យ
- មានភាពជាអ្នកដឹកនាំ
- អាចរកសេចក្តីសុខជូនអ្នកក្រោមបង្គាប់ខ្លួន
- ក្លាហាន
- មានចំណេះដឹងខ្ពស់
គ សីលសម្បទា
- មានគុណធម៌
- ស្មោះត្រង់ចំពោះពលរដ្ឋ និងប្រទេសជាតិ
- គិតប្រយោជន៍រួមជាងប្រយោជន៍័ផ្ទាល់ខ្លួន
- មានឧត្តមគតិជាតិ
- គ្មានគំនិតបក្សពួកនិយម និងពុករលួយ
- មានព្រហ្មវិហារធម៌ និងទសពិធរាជធម៌ ។
ស្របពេលជាមួយគ្នានោះដែរ នៅពេលដែលសង្គមអ្នកមានអ្នកដឹកនាំល្អ សង្គមនិងទទួលបាននូវ ៖
- សន្តិសុខ សន្តិភាព និងសុវត្ថិភាព
- មានសាមគ្គីភាព និងសមភាព
- មានការអភិវឌ្ឍគ្រប់វិស័យ
- ប្រជាជនមានជីវភាពរុងរឿង និងមានសុភមង្គល
- មានទំនាក់ទំនងល្អ ជាមួយសហគមន៍ជាតិនិង អន្តរជាតិ
- ប្រទេសជាតិក្លាយជាអារ្យប្រទេស ។