ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
#លុយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិត
ក្នុងសម័យបច្ចុប្បន្ន លុយអាចទិញបានរបស់ស្ទើរគ្រប់យ៉ាងក្នុងពិភពលោក។ ហេតុនេះហើយ បានជាមនុស្សក្នុងសម័យនេះ ប្រឹងប្រែងធ្វើការខ្លាំងជាងអតីតកាលទ្វេដង គឺដើម្បីរកលុយមកផ្គត់ផ្គង់ការចាយវាយប្រចាំថ្ងៃនេះឯង។ បើគ្មានលុយ គឺពិតជាពិបាករស់នៅបន្តិចហើយ។
យើងអាចថាលុយមិនអាចទិញសុភមង្គលបាន តែគ្រួសារជាច្រើនឈ្លោះបែកបាក់គ្នាក៏ដោយសាររឿងលុយនេះឯង។
យើងអាចថាលុយមិនអាចទិញចំណេះដឹងបាន តែបើយើងមានលុយ យើងអាចចូលរៀនសាលាល្អៗ អាចទិញសៀវភៅល្អៗអាន អាចជួលគ្រូល្អៗមកបង្រៀនយើងដើម្បីទទួលបានចំណេះដឹង។
យើងអាចថាលុយមិនអាចទិញពេលវេលាបាន តែបើយើងមានលុយយើងអាចជួលមនុស្សយកមកធ្វើការងារជំនួសយើងចំណេញពេលវេលារាប់ពាន់ម៉ោង។
យើងអាចថាលុយមិនអាចទិញសុខភាពបាន តែពេលយើងឈឺបើគ្មានលុយប្រហែលដេកស្លាប់នៅផ្ទះមិនខាន។
យើងអាចថាលុយមិនអាចទិញការគោរពបាន តែបើអត់លុយក៏គ្មាននរណាចង់រាប់អានដែរ។
យើងអាចថាលុយមិនអាចទិញអ្វីគ្រប់យ៉ាងបាន តែរបស់គ្រប់យ៉ាងសុទ្ធតែត្រូវការទិញដោយលុយ។
លុយជាផ្នែកមួយដ៏សំខាន់ក្នុងជីវិត ការខិតខំរកលុយគ្មានអ្វីខុសឆ្គងឡើយសម្រាប់មនុស្សម្នាក់ៗ ឱ្យតែយើងរកដោយសុចរិត ទៀងត្រង់ មិនធ្វើឱ្យអ្នកដទៃឈឺចាប់ និងចេះគ្រប់គ្រាន់តាមគោលដៅដែលខ្លួនបានកំណត់។ ថ្វីដ្បិតតែយើងកើតមកទទេ ស្លាប់ទៅវិញទទេ ក៏ប៉ុន្តែយើងក៏មិនគួររស់នៅដោយការខ្ជិលឡើយ ព្រោះបើយើងមានលុយ យើងអាចជួយមនុស្សនិងសង្គមបានច្រើនផ្នែកណាស់។
……………………………….
រូបភាព ៖ PINTEREST
Reference:
ពុយ ស៊ីដេត