Point Center Login Help
Sovisal

2022-03-01 16:08

History of cambodia

806 Views

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ខ្មែរបង្ហូរឈាមរហូតស្ទើរតែបាត់ពូជសាសន៍ ទើបបង្កើតបានឯកសារនេះ, តើអ្នកបានដឹងទេ មានដំណាក់កាលសំខាន់ៗអ្វីខ្លះ?

 

កុងសង់ស៊ីស ឬការព្រមព្រៀងដោយភាគីជម្លោះ ក្នុងកិច្ចព្រមព្រៀង២៣តុលា១៩៩១:

១ . #សន្និសីទលើកទី១នៅទីក្រុងប៉ារីស៍ប្រទេសបារាំងស្ដីពីជម្លោះនៅកម្ពុជា គឺ ៣០ កក្កដា ដល់ ៣០ សីហា ១៩៨៩ ។

 

២. #ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ដែលជាសមាជិកអចិន្ត្រៃយ៍ទាំងប្រាំលើ ឯកសារក្របខ័ណ្ឌ នៅថ្ងៃ ២៨ សីហា ១៩៩០។

***មានតែបញ្ចប់សង្គ្រាមនៅកម្ពុជាទេ ទើបបង្កើតបានសន្តិសុខ និងសន្តិភាព និងយុត្តិធម៌យូរអង្វែង។

 

៣. កុងសង់ស៊ីស ១០កញ្ញា១៩៩០ នៅទីក្រុងហ៊្សាការតាប្រទេសឥណ្ឌូនេស៊ី បង្កើតបាន #ក្រុមប្រឹក្សាជាតិជាន់ខ្ពស់(SNC) ក្រោយការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ។ 

 

៤. #ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិបានសម្រេចចិត្តថ្ងៃ២០កញ្ញា១៩៩០ ក្រោយបង្កើតបានអេសអ៊ិនស៊ី ដើម្បីបញ្ជូនឯកសារនេះទៅ មហាសន្និបាតអង្គការសហប្រជាជាតិ

 

៥. #មហាសន្និបាតសហប្រជាជាតិ(UNGA) សម្រេចចិត្តនៅថ្ងៃ ១៥ តុលា ១៩៩០ ដើម្បីប្រគល់ឯកសារនេះអោយទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចចិត្តជាចុងក្រោយមុននឹងស្នើទៅសាមីប្រទេសដែលជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅកម្ពុជា

 

៦. #ឯកសារកិច្ចព្រមព្រៀង២៣តុលា១៩៩១គឺយកទៅគោះទ្វាប្រទេសដែលជាប់ពាក់ព័ន្ធសង្គ្រាមនៅកម្ពុជា ប្រមាណ២២ប្រទេស។ ថ្ងៃ ២៣ តុលាឆ្នាំ ១៩៩១ មានប្រទេសចំនួន ១៩ និងក្រោយមក ៣ ប្រទេសទៀតចុះហត្ថលេខា

 

៧. #ការសម្រេចចិត្តចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ គឺគ្រប់ភាគីគ្មាននរណាជំទាស់ទេ គឺ១៦តុលា១៩៩១ បញ្ជូនឯកសារនេះទៅឲ្យភាគីហត្ថលេខីចុះហត្ថលេខានៅសន្និសីទលើកទី ២

 

៨. #សន្និសីទប៉ារីសលើកទី២ ថ្ងៃ២១-២៣ តុលា១៩៩១ ជាការចុះហត្ថលេខារបស់គ្រប់ភាគីទទួលស្គាល់និងគោរពកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយជាមួយកម្ពុជា ឬកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍


user icon

ណាង សុភ័ក្រ(2 years ago)  "ទើបបង្កើតបានឯកសារនេះ" ​​ តើជាឯកសារអ្វី? សូមបញ្ជាក់បន្ដិច។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login