Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-15 13:02

ព្រះពុទ្ធសាសនាចែកចេញជាពីរនិកាយ គឺនិកាយហិនយាន និងនិកាយមហាយាន។ ទាំងពីរនេះពុំមែនទើបតែនឹងកើតមាននៅប្រទេសកម្ពុជាទេ គឺមានតាំងពីនៅប្រទេសឥណ្ឌាមកម៉្លេះ។

បុព្វហេតុជាចំបង គឺមកពីការប៉ះទង្គិចរវាង ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា។ ព្រះពុទ្ធសាសនាដើមមានវិន័យតឹងរ៉ឹង អ្នកសិក្សា បួសបានសំរេចបំណងបានដោយកំរ។ រីឯព្រហ្មញ្ញសាសនាវិញ គឺឆាប់បានដល់គោលដៅជាងពុទ្ធសាសនា។

អាស្រ័យហេតុនេះហើយ ទើបពួកគណៈសង្ឃបានបែកចេញពីព្រះពុទ្ធសាសនាដើម ដើម្បីកែប្រែលទ្ធិខ្លះៗ អោយបានសំរេចដល់ត្រើយ កុំអោយចាញ់លទ្ធិព្រហ្មញ្ញណ៏។ លទ្ធិថ្មីនេះគេអោយឈ្មោះថា មហាយាន ហើយគេហៅពួកអ្នកពុទ្ធសាសនាដើមថា ហិនយាន។ បុព្វហេតុម៉្យាងទៀតគឺមកពីអ្នកកាន់សាសនាព្រះពុទ្ធខ្លះ ចង់អោយមានអាទិទេពអ្វីមួយនៅជួយគ្រប់គ្រងជានិច្ចដូចនៅក្នុងព្រាហ្មណ៏សាសនាដែរ។ ហេតុនេះហើយបានជាលទ្ធិមយាយានមានតួព្រះពោធិសត្វ នៅជួយគ្រប់គ្រង “អវលោកេស្វៈ”។

ប្រទេសដែលកាន់ពុទ្ធសាសនា

១. មហាយានៈ ជប៉ុន ទីបេត៏ វៀតណាម ឥណ្ឌូនេស៊ី...។

២. ហិនយានៈ កម្ពុជា សីរីលង្កា ឥណ្ឌា ភូមា ឡាវ ថៃ...។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login