ប្រៀបធៀបយុត្តិធម៌ និងសប្បុរសធម៌
សប្បុរសធម៌
- ជាគុណធម៌ពិសេសរបស់មនុស្សទាំងឡាយណាដែលមានចិត្តល្អនិងសប្បុរសធម៌
- ជនសប្បុរសជាជនដែលមានឆន្ទៈប្រកបដោយឧត្តមគតិមនុស្សជាតិនិងចិត្តប្រណីមេត្តា។
- បំផុសគំនិតភក្ដីភាពណាមួយចំពោះជនណាម្នាក់
- ទាក់ទងទៅនឹងជនម្នាក់ៗផ្ទាល់ខ្លួនតែម្ដង
- ជាកម្លាំងចលករនៃអំពើសីលធម៌
- សេចក្ដីស្នេហាចំពោះអ្នកដទៃពោលគឺសញ្ចេតនាដែលរុញច្រានមនុស្សឱ្យធ្វើអំពើល្អចំពោះអ្នកដទៃ
- សប្បុរសធម៌មានលក្ខណៈវេទនាលក្ខណៈសញ្ចេតនាដែលចូលទៅក្នុងលំដាប់នៃចិត្ត។
យុត្តិធម៌
- មានមុខងារការពាររបៀបរៀបរយក្នុងសង្គម
- យុត្តិធម៌បង្កើតជាច្បាប់ទូទៅមួយ
- មិនសំដៅទៅលើអ្វីដែលមានទំនាក់ទំនងទៅជនណាមួយម្នាក់ឡើយ
- ឱ្យតម្លៃលើឧត្តមគតិ
- មានលក្ខណៈបញ្ញាដែលចូលទៅក្នុងលំដាប់នៃវិចារណៈញាណ។