2018-06-11 00:13
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទំនាក់ទំនងរវាងសប្បុរសធម៌ និងយុត្តិធម៌មានលក្ខណៈដូចតទៅ
សប្បុរសធម៌កើតចេញតែមកពីតម្រូវការនៃយុត្តិធម៌តែប៉ុណ្ណោះ ហើយអំពើណាមួយក៏ដោយអាចនឹងមានលក្ខណៈជាសប្បុរសធម៌បាន និងមានតម្លៃបានលុះត្រាតែអំពើនោះផុសចេញពីឧត្តមគតិនៃយុត្តិធម៌។
តាមពិតសប្បុរសធម៌មិនមែនជាការដាក់ទាននោះទេ គឺជាសេចក្ដីស្នេហាចំពោះមនុស្សដូចគ្នា ក្នុងភាពសុខដុមនៃសីលធម៌ជីវិត។ ករណីយកិច្ចនៃសប្បុរសធម៌ និងយុត្តិធម៌ត្រូវតែរួមគ្នា និងបង្គ្រប់គ្នាទៅវិញទៅមក។ នៅក្បែរយុត្តិធម៌ សប្បុរសធម៌រក្សាទុកនូវតម្លៃរបស់ខ្លួនទាំងមូល។ យុត្តិធម៌ឱ្យនិយមន័យទៅលើឧត្តមគតិ ចំណែកសប្បុរសធម៌គឺជាកម្លាំងចលករនៃអំពើសីលធម៌ និងជាសំទុះដែលជំរុញយើងុំោ្យសម្រេចយុត្តិធម៌។ យុត្តិធម៌នឹងមិនអាចឈោងទៅដល់សីលកុសលពិតប្រាកដបានឡើយ ប្រសិនបើគ្មានសប្បុរសធម៌ ឯសប្បុរសធម៌ ប្រសិនបើគ្មានយុត្តិធម៌ក៏នឹងអាចក្លាយទៅជាភាពសេរីនៃសញ្ចេតនាលំអៀង ហើយសម្រេចបាននូវយុត្តិធម៌តែភាគខ្លះប៉ុណ្ណោះ។