Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-11 00:14

រូបភាពអាចត្រឡប់ចូលមកក្នុងញាណរបស់យើង គឺត្រូវគោពតាមច្បាប់បីនៃបណ្ដុំគំនិត ដែលរកឃើញដោយលោកអារីស្ដូត។ រូបភាពភាគច្រើន ជារូបភាពនៃចក្ខុវិញ្ញាណ ព្រោះភ្នែកបានឃើញយ៉ាងប្រត្យក្ស នៃរូបភាពទាំងឡាយនៃបាតុភូតខាងក្រៅ ហើយផ្ដិតជាប់ក្នុងខួរក្បាលដែលអាចឱ្យយើងធ្វើលំនឹកបាន។ បន្ទាប់មកសោតវិញ្ញាណក៏អាចបង្កើតរូបបានដែរ តាមរយៈការឮសូរភាសា ឬសូរបែបណាមួយផ្សេងទៀត ធ្វើឱ្យគេនឹកទៅរកការបង្កើតរូបភាពមួយក្នុងលក្ខណៈអរូបី។ ឧទាហរណ៍ អ្នកចម្រៀងច្រៀងរៀបរាប់ពីលក្ខណៈភូមិសាស្រ្តណាមួយដែលយើងមិនធ្លាប់ស្គាល់ តាមរយៈនៃចម្រៀងនេះ ធ្វើឱ្យយើងនឹកថាកន្លែងនោះហាក់ដូចជា យើងបានឃើញនៅចំពោះមុខដែរ ប៉ុន្តែមិនច្បាស់លាស់ពិតប្រាកដឡើយ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login