Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-11 00:19

ក. ឆន្ទៈ គឺជាសមត្ថភាពដែលគ្រប់គ្រងគំនិត និងអំពើរបស់មនុស្សដើម្បីសម្រេចនូវអ្វីដែលគេចង់ធ្វើ ឬជាអារម្មណ៍នៃការប្ដេជ្ញាចិត្តម៉ឺងម៉ាត់ក្នុងការធ្វើអ្វីមួយដែលគេចង់ធ្វើ។ និយាយម៉្យាងទៀត ឆន្ទៈ គឺជាសមត្ថភាពរបស់មនុស្ស ដែលកំណត់យ៉ាងច្បាស់លាស់នូវគោលបំណង តម្រង់ទិសទង្វើរបស់មនុស្ស និងដឹកនាំទង្វើនោះឆ្ពោះទៅរកគោលបំណង និងតម្រង់ទិសអ្វីដែលបានកំណត់រួចហើយ។

ខ. ដើម្បីឱ្យឆន្ទៈមានសមត្ថភាពល្អត្រូវផ្អែកលើកត្តាមយយចំនួនដូចជា

  • កត្តាសរីរាង្គៈ ដើម្បីឱ្យមានឆន្ទៈកើតឡើង លុះត្រាតែមានសុខភាពល្អ ព្រោះសុខភាពជាកត្តាកំណត់នៃការជជែកផ្គូរផ្គង ពិសេសការប្រតិបត្តិ។
  • កត្តាបញ្ញាៈ ត្រូវហាត់បណ្ដុះបញ្ញាឱ្យបានភ្លឺថ្លា ទើបអាចគិតអ្វីៗមិនស្មុគស្មាញ មិនរារែក កត្តានេះទាក់ទងទៅនឹងការផ្ចង់ស្មារតី ហើយត្រូវមានសុខភាពល្អជាចាំបាច់។
  • កត្តាសញ្ចេតនាៈ ធ្វើចិត្តឱ្យក្លៀវក្លាមិនរារែក មិនស្ទាក់ស្ទើរ គេចាត់ទុកកម្លាំងចិត្តជាម៉ូទ័រមួយដ៏សំខាន់។
  • កត្តាឧត្តមគតិសង្គមៈ ឆន្ទៈរបស់មនុស្សម្នាក់ៗដែលលេចចេញជាអំពើ ត្រូវតែស្របនឹងបញ្ហារបស់សង្គម បើមិនដូច្នោះទេ នឹងត្រូវសង្គមកែតម្រូវ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login