Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-11 05:35

ប្រវត្តិ និង និយមន័យនៃសីលធម៌សកល

ក. សីលធម៌សកល គឺសំដៅទៅលើតម្លៃសីលធម៌រួម និងគំរូសីលធម៌ ដែលផ្សំឡើងពីវប្បធម៌ និងជំនឿផ្សេងៗនៅលើភពផែនដីយើងនេះ។ តម្លៃសីលធម៌រួម និងគំរូសីលធម៌ទាំងនេះ បង្កើតបានជាសីលធម៌របស់មនុស្សជាតិ។

.ប្រវត្តិនៃសីលធម៌សកល

នៅក្នុងគំនិតស្ដីពីដំណើរនៃសកលភាវូបនីយកម្ម  សាសនវិទូរ៉ូម៉ាំងកាតូលិក      និងជាសាស្ត្រាចារ្យទស្សនៈវិទូដ៏ល្បីល្បាញ ឈ្មោះ ហាន្ស តុង កំណត់ថាសីលធម៌របស់មនុស្សជាតិជាសីលធម៌សកល។

ទោះបីជាបញ្ញតិ្តស្ដីពីសីលធម៌សកល ត្រូវបានសាស្ត្រាចារ្យ ហាន្ស តុង បង្ហាញឱ្យស្គាល់នៅក្នុងឆ្នាំ១៩៩៣ ក៏ដោយ ក៏វាមិនមែនជាការបង្កើតថ្មីទេ គឺគ្រាន់តែជារបកគំហើញនៃគោលការណ៍រួម ដែលមានកំណើតស្មើនឹងអាយុរបស់មនុស្សជាតិដែរ។

សីលធម៌សកល ត្រូវបានគេទទួលយកចាប់តាំងពីមានសេចក្ដីប្រកាសអំពីសីលធម៌សកលដោយសភានៃសាសនាពិភពលោកកាលពីថ្ងៃ ទី៤ ខែកញ្ញា ឆ្នាំ១៩៩៣។ គឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់មនុស្សហើយ ដែលតំណាងនៃជំនឿ និងសាសនាខុសៗគ្នា មានឯកភាពគ្នាលើតម្លៃសីលធម៌រួម ដែលផ្សំឡើងដោយជំនឿ និងសាសនាទាំងនោះ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login