2018-09-17 07:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងការរស់នៅមនុស្សត្រូវមានសីលធម៌ប្រាំយ៉ាងគឺៈ
១.សីលធម៌ផ្ទាល់ខ្លួន: ដឹងខុសត្រូវ ដឹងល្អ អាក្រក់ ក្លាហាន ហ៊ានទទួលខុសត្រូវលើអំពើរបស់ខ្លួន តាំងជាម្ចាស់លើចិត្តរបស់ខ្លួនបាន។
២.សីលធម៌ក្នុងគ្រួសារ: ស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនជាកូនជាឪពុកម្តាយ ជាបងប្អូន ចិញ្ចឹមកូនគិតពីការតបគុណវិញ ធ្វើអោយមានភាពសុខដមស្រឡាញ់ និងឧត្តមកូនស្មើៗគ្នា អប់រំកូនចៅអោយទៅជាពលរដ្ឋល្អ
៣.សីលធម៌ក្នុងវិជ្ជាជីវៈ មានមនសិកាក្នុងការងារកស៉ីតាមសមត្ថភាពនិងតាមសម្មាជីវ មិនរំលោភលើអ្នកតូចជាងខ្លួន មិនលោភលន់
៤.សីលធម៌ក្នុងសង្គម: មានសាមគ្គីភាពល្អ មិនបង្កទំនាស់ គោរពសិទ្ធិមនុស្ស ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សទូទៅ ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
៥.សីលធម៌ពិភពលោក: មានទំនាក់ទំនងល្អ ជាមួយបរទេស មិនប្រកាន់ជាតិសាសន៍ សាសនា ពណ៌សម្បុរ។