ក.សិទ្ធិដើម្បីមានចំណេះវិជ្ជាៈ យោងតាមមាត្រា ២៦ នៃសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្សចែងថា មនុស្សគ្រប់រូបមានសិទ្ទិទទួលការអប់រំ។
ខ.សិទ្ធិនយោបាយ
- សិទ្ធិបញ្ចេញមតិដោយសេរី
- សិទ្ធិប្រជុំដោយសេរី
- សិទ្ធិបង្កើតសមាគមដោយសេរី
- សិទ្ធិចូលរួមក្នុងឆាកនយោបាយ
- សិទ្ធិបោះឆ្នោត
- សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់
- សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ។
គ.សិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌
- សិទ្ធិមានការងារធ្វើ
- សិទ្ធិជ្រើសរើសការងារ
- សិទ្ធិមានទ្រព្យសម្បត្តិជាកម្មសិទ្ធិ
- សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ
- សិទ្ធិមានលទ្ធភាពក្នុងការសិក្សា
- សិទ្ធិបង្កើតគ្រួសារ
- សិទ្ធិមានសន្តិសុខសង្គម
- សិទ្ធិមានការធានារ៉ាប់រង។