មុខងារគ្រប់គ្រងធនធានមនុស្សមាន៦គឺ៖
- ផែនការធនធានមនុស្ស៖ជាដំណើការនៃការពិនិត្យមើល តំរូវការធនធានមនុស្សដើម្បីឲ្យប្រាកថា ចំនួនបុគ្គលិក និយោជិក ដែលត្រូវការជាមួយជំនាញបានទាមទារ គឺអាចរកបាននៅពេលគេត្រូវការវាឬទែ ។
- ការប្រកាសជ្រើសរើស៖ ជាដំណាក់កាលមួយដែលអង្គភាពធ្វើការប្រកាសផ្សព្វផ្សាយដំណឹងពីចំនួនមនុស្ស ជំនាញ ដែលមានលក្ខណៈសមស្របដែលអង្គភាព ត្រូវការ ឬ ដំំណាក់ការស្វែងរកចំនួនបេក្ខជន ។
- ជ្រើសរើស៖ជាដំណើរការនៃការជ្រើសរើសពីក្រុមបេក្ខជនការងារបុគ្គលដែលមានលក្ខណៈសាកសមជាងគេសំរាប់មុខតំណែងជាក់លាក់មួយ ។
- ការអភិវឌ្ឍធនធានមនុស្ស៖ជាដំណើរការធ្វើប្រសើរឡើង នូវកំរិតសម្ថភាពបុគ្គលិក និយោជិក និងសកម្មភាពការងារនៃអង្គភាព ។
- ការវាយតម្លៃសកម្មភាពការងារ៖ជាដំណើការនៃការវាយតម្លៃការងារ របស់បុគ្គលិក និយោជិក ដោយសំអាងទៅលើលក្ខណៈវិនិច្ឆ័យជាក់លាក់ ។
- ការទូទាត់សំណង និងសុវត្ថិភាព ៖ការទូទាត់សំណងសំដៅទៅលើគ្រប់ប្រភេទនៃការលើកទឹកចិត្តបុគ្គលិក និយោជិកដែលទទួលបានពីកំលាំងកាយ(ការងារ)របស់ពួកគេ ។សុវត្ថិភាព គឺជាការជាប់ទាក់ទងទៅនឹងការបង្កាការពារ បុគ្គលិក និយោជិកពីការធ្វើឲ្យរបួស គ្រោះថ្នាក់ ដោយការងារ ។សុខសំដៅទៅលើសេរីភាពរបស់និយោជិក ពីបញ្ហាផ្លូវកាយ និងចិត្ត។