ការផ្ដន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ គឺ
- តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺជាតុលាការពិសេសដែលគេបានបង្កើតឡើងនៅទីក្រុងនូរីមប៊ើត ប្រទេសអាឡឺម៉ង់ និងទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចោទប្រកាន់ពីបទសង្គ្រាមឈ្លានពាន និងមានផែនការទុកជាមុន និងការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
- ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបង្កើតតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីកាត់ទោអតីតមេដឹកនាំយូហ្គោស្លាវី (ក្នុងឆ្នាំ១៩៩៣) និងរវ៉ាន់ដា (ឆ្នាំ១៩៩៤)។
- សាដាម ហ៊ូស្សេន ជាមេដឹកនាំអ៊ីរ៉ាក់ ឆ្នាំ១៩៧៩ - ២០០៣ ស្លូបូដាម មីឡូសីវិក អតីតមេដឹកនាំស៊ែប និងមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យមួយចំនួន ដែលបានដឹកនាប្រទេសកម្ពុជា ពីឆ្នាំ១៩៧៥ - ១៩៧៩ ដែលត្រូវបានកំពុងកាត់ទោសជាបន្តបន្ទាប់ពីបទឧក្រិដ្ឋសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍។