Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-11 11:25

ដើម្បីឱ្យកុមារមានការអភិវឌ្ឍពេញលេញ និងសមស្របតាមបុគ្គលិលក្ខណៈ តើគ្រួសារ សាលារៀន និងសមត្ថកិច្ចសាធារណៈ ត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវដូចតទៅ

ក. ចំពោះគ្រួសារ

  • ផ្ដល់សេចក្ដីស្រឡាញ់ថ្នាក់ថ្នម ការយល់ចិត្តយល់ថ្លើម
  • ផ្ដល់នូវការថែទាំនូវគ្រប់ករណី
  • សន្តិសុខសុវត្ថិភាពទាំងផ្នែកសម្ភារៈ និងសីលធម៌
  • ផ្ដល់ការអប់រំ និងការណែនាំល្អៗដល់កូន
  • ផ្ដល់ឱកាសពេញលេញដើម្បីលេង និងសម្រាកកម្សាន្ត ដែលមានគោលដៅអប់រំ

ខ. សាលារៀន

  • ផ្ដល់លទ្ធភាពឱ្យកុមារបានចូលរៀនគ្រប់ៗគ្នា
  • ផ្ដល់ការអប់រំ ឬការបណ្ដុះបណ្ដាលនូវចំណេះដឹងទូទៅដោយឈរលើលទ្ធភាព ធ្វើឱ្យរីកចម្រើនខាងសមត្ថភាព ចេះវិភាគដោយផ្ទាល់ខ្លួន និងមានមនសិការក្នុងការទទួលខុសត្រូវផ្នែកសីលធម៌   និងសង្គមរបស់ខ្លួន        ដើម្បីក្លាយខ្លួនជាសមាជិកម្នាក់មានប្រយោជន៍ក្នុងសង្គម។

គ. សមត្ថកិច្ចសាធារណៈ

  • ត្រូវការពារសិទ្ធិរបស់កុមារ
  • ត្រូវផ្ដល់សិទ្ធិឱ្យកុមារបានរៀនសូត្រគ្រប់ៗគ្នា
  • ត្រូវមានកាតព្វកិច្ចថែទាំជាពិសេសចំពោះកុមារដែលគ្មានក្រុមគ្រួសារ និងកុមារដែលគ្មានមធ្យោបាយទ្រទ្រង់ជីវិតឱ្យបានសមរម្យ
  • ទទួលបន្ទុកចេញសោហ៊ុយ និងមានការជួឧបត្ថម្ភផ្សេងៗក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារដែលរស់នៅក្នុងគ្រួសារដែលមានបន្ទុកច្រើន
  • ត្រូវផ្ដល់នូវកិច្ចគាំពារ និងជួយឧបត្ថម្ភមុនគេជានិច្ច និងប្រឆាំងតទល់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ សាសនា ឬរាល់ទម្រង់នៃការរើសអើងទូទៅផ្សេងៗ ដូចជាការបោះបង់ ការប្រើភាពឃោរឃៅ និងការជិះជាន់ជាដើម។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login