Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-11 11:31

ក. ការថប់អារម្មណ៍

            ការថប់អារមណ៍ ជាកត្តាដំបូងដែលបានកើតឡើងនៅពេលដែលបុគ្គលម្នាក់ៗព្យាយាមទប់ជំងឺភ័យព្រួយ ដូចជាការបារម្ភនឹងកង្វះខាតចំណីអាហារ ជំរកមិនសមរម្យ ភាពគ្មានការងារធ្វើ គ្រោះថ្នាក់បណ្ដាលមកពីហេតុការណ៍ផ្សេងៗ ជម្លោះក្នុងគ្រួសារ ជំងឺតម្កាត់ ឬការទទួឡបន្ទុកការងារច្រើនហួសជាដើម។ ការថប់អារម្មណ៍ ជាជំងឺផ្លូវចិត្តកម្រិតស្រាល ទាក់ទងនឹងការភ័យខ្លាច និងការព្រួយបារម្ភ។

ខ. ជំងឺចិត្តកាយវិបល្លាស

ជំងឺចិត្តកាយវិបល្លាស គឺជាការត្អូញត្អែររបស់អ្នកជំងឺពីបញ្ហាផ្លូវកាយ ដែលបណ្ដាលមកពីបញ្ហាផ្លូវចិត្ត។ អ្នកជំងឺមានការត្អូញត្អែររៀបរាប់ពីបញ្ហាដែលកើតមានលើរូរាងកាយរបស់គេ ដូចជាឈឺក្បាល វិលមុខ ណែនដើមទ្រូង និងឈឺចាប់ក្នុងខ្លួនម្ដងត្រង់នេះម្ដងត្រង់នោះ។ អ្នកជំងឺតែងទៅរកពេទ្យ និងគ្រូព្យាបាលដើម្បីព្យាបាល តែពុំបានធូរស្បើយឡើយ។ ភ្នាក់ងារសុខភាពតែងពិបាកព្យាបាល ពិបាកសន្និដ្ឋានជំងឺបេបនេះ ថាជាប្រភេទជំងឺអ្វីមួយឱ្យពិតប្រាកដ ទោះជាអ្នកព្យាបាលខិតខំរិះរកមធ្យោបាយផ្សេងៗដើម្បីវិភាគរកប្រភេទជំអឺក៏ដោយ (ដូចជាការសាកសួរ ការមើលឈាម ទឹកនោម លាមក...ជាដើម)។ មានពេលខ្លះ ការត្អូញត្អែររបស់អ្នកជំងឺបានបាត់បង់ ឬស្រាកស្រាន្តមួយរយៈដែរ តែមិនយូរប៉ុន្មានទេគេនឹងចាប់ផ្ដើមត្អូញត្អែរដូចមុនដដែល។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login