តុលាការមានសារៈសំខាន់ចំពោះជីវភាពរស់នៅដូចតទៅ
- ជាអ្នករក្សាការពារសណ្ដាប់ធ្នាប់ សន្តិសុខសាធារណៈ។
- ជាអ្នករក្សាការពារសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តជូនប្រជាពលរដ្ឋ។
- ជាអ្នកការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ។
- ជាង្នកទប់ស្កាត់ មិនឱ្យសិទ្ធិរបស់បុគ្គលម្នាក់ប្រើហួសព្រំដែន ដែលទៅរំលោភដល់សិទ្ធិអ្នកដទៃ
- ជាអ្នកផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ ធានាដល់ការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
- បើសិនតុលាការគ្មានយុត្តិធម៌ទេ ប្រជារាស្ត្រគ្មានចំនឿលើច្បាប់ ហើយប្រាកដជាមានអ្នករិះគន់ថាតុលាការមិនមានយុត្តិធម៌ដែលធ្វើឱ្យសង្គមមានអស្ថិរភាព។