បានជាអំណាចតុលាការត្រូវតែជាអំណាចឯករាជ្យ ព្រោះ ៖
- គេចង់បានភាពយុត្តិធម៌មួយពីការកាត់ក្តីដោយត្រឹមត្រូវ
- ដើម្បីការពារសិទ្ធិសេរីភាពនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ
- ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ
- ដើម្បីរក្សាការពារ សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋ
- ដើម្បីទប់ស្កាត់មិនអោយសិទ្ធិរបស់បុគ្គលម្នាក់ប្រើហួសព្រំដែនដែលទៅរំលោភដល់សិទ្ធិអ្នកដទៃ
- ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជារាស្រ្ត ធានាដល់ការអនុវត្តច្បាប់មានប្រសិទ្ធភាព ។ ប្រសិនបើតុលាការគ្មានឯករាជ្យសម្បត្តិធម៌ប្រជារាស្រ្តគ្មានជំនឿលើច្បាប់ ហើយប្រាកដជារិះរកមធ្យោបាយផ្ទាល់ខ្លួនដោយមិនពឹងលើច្បាប់ ដែលអាចនាំឱ្យមានបញ្ហាអស្ថិរភាពសង្គម ។