ភាពខុសគ្នានៃតួនាទីសាលាជម្រះក្ដីនីមួយ គឺ
ក. តុលាការខេត្ត-ក្រុង
+ វិសាលភាពៈ គ្របដណ្ដប់លើផែនដីខេត្តក្រុងសាមីទាំងមូល។
+ សមត្ថកិច្ចៈ
- ជំនុំជម្រះគ្រប់រឿងក្ដីដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តក្រុង។
- ជំនុះជម្រះរឿងក្ដីដែលមានលក្ខណៈយោធា ទោះបង្កដោយយោធិនក៏ដោយ។
- ចេញសាលក្រមបើកផ្លូវឧទ្ធរណ៍
ខ. តុលាការយោធា
+ វិសាលភាពៈ គ្របដណ្ដប់លើផ្ទៃប្រទេសទាំងមូល
+ សមត្ថកិច្ចៈ
- ជំនុំជម្រះតែរឿងក្ដីមានលក្ខណៈយោធា បង្កឡើងដោយយោធិន។
- ជំនុំជម្រះរឿងក្ដីឡើងវិញ តែមិនបន្ថែមទម្ងន់ទោសទៅលើជនជាប់ចោទឡើយ
- ចេញសាលដីកា។
គ. តុលាការឧទ្ធរណ៍
+ វិសាលភាពៈ លាតសន្ធឹងលើផ្ទៃប្រទេសកម្ពុជាទាំងមូល។
+ សមត្ថកិច្ចៈ
- ជំនុំជម្រះតែករណីបណ្ដឹងសារទុក្ខមិនសុខចិត្តសាលដីកាសាលាឧទ្ធរណ៍។
- ជំនុំជម្រះតែអង្គច្បាប់ មិនជំនុំជម្រះអង្កហេតុ អង្គសេចក្ដីទេ លើកលែងតែក្នុងករណីមួយចំនួនដែលកំណត់ក្នុងច្បាប់។
- ចេញសាលដីកា។
ឃ. តុលាការកំពូល
+ វិសាលភាពៈ លាតសន្ធឹងលើផ្ទៃប្រទេសទាំងមូល។
+ សមត្ថកិច្ចៈ
- ជំនុំជម្រះតែករណីមានបណ្ដឹងសារទុក្ខមិនសុខចិត្តសាលដីកាសាលាឧទ្ធរណ៍
- ជំនុំជម្រះតែអង្គច្បាប់ មិនជំនុំជម្រះអង្គហេតុ អង្គសេចក្ដីទេ លើកលែងតែក្នុងករណីមួយចំនួនដែលកំណត់ក្នុងច្បាប់។
- ចេញសាលដីកា។