2018-10-23 17:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វិបត្តិឧស្សាហកម្មនៅប្រទេសមហាអំណាចបណ្ដាលមកពីមូលពី តំហយចុះនៃបរិមាណផលិតផលឧស្សាហកម្ម ដោយសារតម្រូវការរបស់ទីផ្សាររួមតូចនិងតម្លៃខ្ពស់ខ្លាំងនៃផលិតផល ដូចជា សំណង់នាវា ផលិតកម្មដែក គីមី មូលដ្ឋានជាដើម ។ ពេលខ្លះ ផ្នែកវាយនភ័ណ្ឌមិនអាចទប់ទល់នឹងការប្រជែងពីសំណាក់ប្រទេសកំពុងអភិវឌ្ឍដែលមានតម្លៃពលកម្មថោកជាង ។ សម្ភារៈបរិមារ ពិសេសរថយន្ដជាផលិតផលដែលមានការប្រជែងគ្នាយ៉ាងខ្លាំងបណ្ដាប្រទេសឧស្សាហកម្មលូតលាស់ ។ ដើម្បីដោះស្រាយបញ្ហា នេះ គេបានប្រើយុទ្ធវិធីផ្សេងៗដូចជា ធ្វើស័្វយប្រវត្តូបនីយកម្មឧស្សាហកម្មដែលមានវិបណ្ដុំឧស្សាហកម្មនៅសតវត្សទី ១៩ កើតឡើងដោយសារកត្តាបត្តិ ការបិទឧស្សាហកម្មដែលគ្មានចំណេញ ធ្វើឯទេសកម្មសំដៅលើកម្ពស់គុណភាពផលិតផល (ដែកថែប សម្លៀបបំពាក់ប្រណិត ) និងការជួយពង្រីងដើមបទុន ។ កិច្ចការទាំងនេះទាមទារការកាត់បន្ថយចំនួនពលករដែលជាហេតុនាំមកនូវបញ្ហាសង្គម ពិសេសនៅតំបន់ឯកទេសកម្មខ្ពស់ ។ ម្យ៉ាងទៀត គេបានផ្ដោតយកចិត្តទុកដាក់ទៅលើឧស្សាហកម្មស្រួចស្រាស់ ( បច្ចេកវិជ្ជាខ្ពស់)ដែលលក្ខខណ្ឌប្រសើរបំផុតក្នុងការទាក់ទាញយកផលប្រយោជន៍ ។