និយាយជារួម គឺ របបសាធារណរដ្ឋខ្មែរ បានដួលរលំ ដោយសារ ៖
	- ជារបបមួយដែលគ្មានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច
 
	- ជារបបមួយដែលពោរពេញទៅដោយអំពើពុករលួយគ្រប់ទីកន្លែង ទាំងអស់
 
	- ជារបបដែលរស់រាន បានដោយពឹងផ្អែកលើជំនួសសហរដ្ឋអាមេរិក
 
	- រដ្ឋបាលទូទាំងប្រទេសមិនអាចគ្រប់គ្រង់បាន
 
	- ប្រជាពលរដ្ឋភៀសសឹកបានមកប្រមូលផ្តុំគ្នាទីក្រុងភ្នំពេញ ដោយជីវភាពត្រដាបត្រដូស ហើយអ្នកដឹងនាំគ្មានជំហរដោះស្រាយ
 
	- ទំនិញគ្រប់ប្រភេទ បានឡើងថ្លៃ ហួសកម្រិតមិនអាចចុះថ្លៃបាន
 
	- ខ្មែរចាត់ទុកខ្មែរគ្នាឯង ជាសត្រូវ ដោយការការលាបពណ៌ពីប្រទេសក្រៅ
 
	- ការកើតឡើងវិបត្តិសង្គម ពោលគឺចោរកម្ម ភាពអត់ឃ្លាន ភាពអាណាធិបតេយ្យ ជំងឺអតិរណា ភាពឥតការងារធ្វើ...។