Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មូលហេតុដែលធ្វើឪ្យអាណាចក្រភ្នំដួលរលំគឺ ៖

          អាណាចក្រភ្នំមានវិសាលភាពទឹកដីដ៏ធំធេង និងខ្លាំងពូកែត្រូវដួលរលំទៅវិញយ៉ាងណាណោចអាធ័ម ។ តាមការយល់ឃើញរបស់អ្នកប្រវត្តិប្រវិត្តិវិទូពីការដួលរលំ នេះមិនដូចគ្នាទេ ។ ចំពោះការយល់ឃើញមានដូចខាងក្រោម ៖

  • កាលនោះនៅសតវត្សទី ៦ មានគ្រោះទឹកជំនន់យ៉ាងធំ បានលិចលង់អាណាចក្រភ្នំធ្វើឪ្យអ្នកស្រុកមិនអាចទ្រាំទ្ររស់នៅតំបន់លិចទឹក ( តំបន់ក្រោម) ទៀតបានក៏នាំកូនចៅទៅរស់នៅតំបន់ដីគោក ( ខាងជើង ) គឺចេនឡា រួចលែងមកតំបន់ខាងត្បូងវិញ ។
  • អ្នកសុ្រកចេនឡាត្រកូលសូរ្យវង្ស ( វង្សព្រះអាទិត្យ ) គោរពសាសនាព្រាហ្មណ៍គណៈឥសូរ ចំណែកអ្នកនគរភ្នំត្រកូល សោមវង្ស ( វង្សព្រះច័ន្ទ ) គោរពសាសនាព្រះពុទ្ធគណៈហីនយាន ។ ដូចនេះ អ្នកស្រុក ចេនឡា វាយបង្ខំអ្នកនគរភ្នំឪ្យគោរពសាសនាព្រាហ្មណ៍ដូចគេដែរ ។
  • ប្រជារាស្រ្ដនៅនគរភ្នំពេញចិត្តនឹងព្រះបាទរុទ្រវ័រ្មន ដែលបានសម្លាប់ព្រះបាទគុណវ័រ្មន (រជ្ជទាយានពេញសិទ្ធិ ) ដែលត្រូវជាបងប្អូនរួចដណ្ដើមរាជសម្បត្តិ ប្រជារាស្រ្ដនាំគ្នាធ្វើការបះបោរប្រឆាំងទើបបណ្ដាលឪ្យនគរភ្នំដួលរលំ ។​
  • ព្រះបាទភវវ័រ្មនទី ១ ( ជាចៅរបស់រុទ្រវរ្ម័ន ) ក្រោយពីរៀបអភិសេកជាមួយព្រះនាងកម្ពុជារាជល្បី ក៏ក្លាយជាស្ដេចនៅនគរចេនឡា ហើយបានលើកទ័ពមកវាយបង្រ្កាបចលនាបះបោរប្រឆាំងនឹងព្រះបាទរុទ្រវរ័្មន និងគ្រប់គ្រងនគរភ្នំវិញម្ដងទៅ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login