ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កម្រិតpHរបស់ដីគឺជាកម្រិតអាស៊ីតរបស់ដី ដែលមានឥទ្ធិពលទៅលើដំណាំ និងសារពាង្គកាយមានជីវិតផ្សេងៗទៀតនៅក្នុងដី។ ដីភាគច្រើនមានកម្រិត pH ក្នុងចន្លោះពី ៤ ទៅ ៨។ រុក្ខជាតិមានឥទ្ធិពលលើអន្តរកម្មរវាងសារធាតុចិញ្ចឹមនានា ដែលអាស្រ័យទៅនិងកម្រិតនៃ Ph ។ ឧទាហណ៏៖ កម្រិត pH ទាបនាំឲ្យេជីជូរ (កម្រិតអាស៊ីតច្រើន) នាំឲ្យសមាសធាតុដែករលាយប៉ុន្តែសមាសធាតុផូស្វ័រ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់របស់ដំណាំមិនសូវរលាយ។ ដូចនេះរុក្ខជាតិមិនសូវលូតលាស់ដោយខ្វះជាតិផូស្វ័រ។
-កម្រិត pH ក្នុងកម្រិតន្លោះពី 6,5 ទៅ 7,5 គឺសមស្រមដល់ការលូតលាស់ល្អរបស់រុក្ខជាតិ ព្រោះនៅចន្លោះនេះ សារធាតុចិញ្ចឹមចាំបាច់ភាគច្រើនអាចឲ្យដំណាំស្រូបយកបាន។
*ចំណាំ ករណីជីជូរជាដីខ្វះជាតិប៉ូតាស្យ៉ូម និងផូស្វ័រ ដែលនាំឲ្យដំណាំផ្ដល់ទិន្នផលាទាប។