Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បរិយាកាសភពផែនដីមាន៤ស្រទាប់ឬ៤មណ្ឌលគឺ មណ្ឌលអាកសរចល់ មណ្ឌលអាកាសស្ងប់ មណ្ឌលកណ្តាល និងមណ្ឌលកម្តៅ ៖

  • មណ្ឌលអាកាសរចល់

មណ្ឌលអាកាសរចល់ គឺជាស្រទាប់ទាបជាងគេបំផុតនៃបរិយាកាសលាតសន្ធឹងជាប់ផ្ទៃផែនដី ។ មណ្ឌលនេះគឺជា ស្រទាប់បរិយាកាសដែលធ្ងន់ជាងគេបង្អស់ ហើយមានម៉ាស់បរិយាកាសប្រហែល៩០%នៃម៉ាស់សរុប ។ នៅក្នុងមណ្ឌលអាកាសរចល់គេបានប្រទះឃើញមាន ចំហាយទឹក ពពក ឧស្ម័ន និងទម្រង់ជីវីតផ្សេងៗ ។​ កម្រាស់របស់វាប្រែប្រួលពី ១១៦គីឡូម៉ែត្រ នៅអេក្វាទ័រនិងតិចជាង៩គីឡូម៉ែត្រ នៅប៉ូលខាងជើងនិងខាងត្បូង ។ កាលណារយៈកម្ពស់កើនឡើងសីតុណ្ហភាពធ្លាក់ចុះ ។ ជាមធ្យមនៅមណ្ឌលនេះរយៈកម្ពស់កើនឡើង១គីឡូម៉ែត្រ ខ្យល់ចុះត្រជាក់ប្រហែល៦.៥អង្សាសេ ។ នៅផ្នែកខាងលើនៃមណ្ឌលនេះ ដែរសីតុណ្ហភាពឈប់ថយចុះ ហើយស្ថិតនៅប្រហែល៦០ អង្សាសេ ។

  • មណ្ឌលអាកាសស្ងប់

នៅពិលើអាកាសរចល់គឺមណ្ឌលអាកាសស្ងប់ ។ មណ្ឌលនេះលាតសន្ធឹង ចាប់ពីផ្នែកខាងលើនៃមណ្ឌលអាកាសរចល់រហូតដល់រយៈកម្ពស់ប្រហែល ៥០ គីឡូម៉ែត្រពីផ្ទៃដី ។ មណ្ឌលអាកាសស្ងប់មានខ្យល់និងសំណើមតិច ។ ផ្នែកខាងក្រោមនៃមណ្ឌលនេះគឺត្រជាក់ខ្លាំងមានសីតុណ្ហភាពប្រហែល ៦​០អង្សាសេ ។ សីតុណ្ហភាពឡើងតាមរយៈកម្ពស់ដោយសារអូសូន ។ ម៉ូលេគុលអូសូន មួយកើតពីអាតូមអុកស៊ីសែនបីភ្ជាប់គ្នា​។ អូសូនក្នុងបរិយាកាសស្ទើតែទាំងអស់គឺ នៅពេលអូសូនស្រូបថាមពលពីព្រះអាទិត្យថាមពលបំលែងទៅជាកម្តៅ ហើយបានធ្វើឲ្យខ្យល់ក្តៅ ។ ស្រទាប់អូសូនកគ៏មានសារៈសំខាន់ផងដែរ ដោយវាបានការពារជីវីតទាំងឡាយនៅលើភពផែនដី ដោយការស្រូបយកកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ ។​

  • មណ្ឌលកណ្តាល

នៅពីលើមណ្ឌលអាកាសស្ងប់គឺមណ្ឌលកណ្តាល ។ វាជាស្រទាប់ដែលត្រជាក់ជាង​គេបំផុតនៃបរិយាកាស ដូចជាមណ្ឌលអាកាសរ​ចល់ដែរ សីតុណ្ហភាពធ្លាក់ចុះនៅរយៈកម្ពស់កើនឡើង ។ សីតុណ្ហភាពអាចចុះរហូតដល់ ៩៣អង្សាសេនៅផ្នែកលើបំផុតនៃមណ្ឌលនេះ ។ មណ្ឌលនេះស្ថិតនៅចន្លោះរយៈកម្ពស់៥០គីឡូម៉ែត្រ ដល់ ៨០គីឡូម៉ែត្រពេលថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានរកឃើញខ្យល់ព្យុះធំៗ ដែលមានល្បឿនលើសពី៣២០គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅមណ្ឌលកណ្តាល ។​ ហើយវាជាស្រទាប់បរិយាកាសដែលការពារផ្ទៃលើភពផែនដី ពីការប៉ះទង្គិចនៃអាចអាចម៍ផ្កាយជាច្រើន ។

  • មណ្ឌលកម្តៅ

ស្រទាប់បរិយាកាសដែលនៅលើគេបំផុតគឺ មណ្ឌលកម្តៅ ។ សីតុណ្ហភាពនៅមណ្ឌលអាកាសនេះកើតឡើងម្តងទៀតនៅពេលរយៈកម្ពស់កើនឡើង ពីព្រោះវាសម្បូរឧស្ម័នដែលស្រូបកាំរស្មីព្រះអាទិត្យ ។ សីតុណ្ហភាពក្នុងស្រទាប់នេះអាចកើតឡើងដល់១ ៨០០អង្សាសេ ។

ចូរគិតពីរតំបន់ដែលមានសីតុណ្ហភាពខ្ពស់ នៅក្នុងមណ្ឌលកម្តៅអ្នកប្រហែលជាគិតថាតំបន់នោះ មានកម្តៅក្តៅខ្លាំងណាស់ ។ ប៉ុន្តែមណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ នោះវាមិនមានន័យើថាវា​ក្តៅទេ ។ សីតុណ្ហភាពនិងកម្តៅមិនដូចគ្នាទេ ។ សីតុណ្ហភាព គឺជារង្វាស់នៃថាមពលររបស់ភាគល្អិតគិតថាមធ្យម ។ សីកតុណ្ហភាពខ្ពស់មានន័យថាភាគល្អិតកំពុងធ្វើចលនាយ៉ាងលឿន ។​ ម៉្យាងទៀតកម្តៅគឺជាបន្ទេរថាមពលរវាងវត្ថុទាំងឡាយដែលមានសីតុណ្ហភាពខុសគ្នា ។ ប៉ុន្តែដើម្បីផ្ទេរថាមពលភាគល្អិតតត្រូវតេប៉ះនឹងភាគល្អិតមួយទៀត ។

  • មណ្ឌលអ៊ីយ៉ុង

នៅចន្លោះមណ្ឌលកណ្តាលផ្នែកខាងលើ និងមណ្ឌលកម្តៅផ្នែកខាងក្រោមអាតូមអាសូតនិងអុកស៊ីសែន ស្របថាមពលគ្រោះថ្នាក់ពីព្រះអាទិត្យដូចជាកាំរស្មីអ៊ិចនិងកាំរស្មីហ្គាម៉ា ។ ការស្រូបនេះមិនត្រឹមតែធ្វើឲ្យមណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យភាគល្អិតនៃឧស្ម័នមានបន្ទុកអគ្គិសនីថែមទៀត ។ ភាគល្អិតដែលមានបន្ទុកអគ្គិសនីហៅងា អ៊ីយ៉ុង​ដូច្នេះផែ្នកនៃមណ្ឌលកម្តៅត្រូវឲ្យឈ្មោះថា ថាមពលមណ្ឌលអ៊ីយ៉ុង ។ ពេលខ្លះអ៊ីយ៉ុងទាំងនេះបំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នាដែលហៅថា មណ្ឌលអ៊ីយ៉ុង ។ ពេលខ្លះអ៊ីយ៉ុងទាំងនេះបំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នា ដែលហៅថា សំរាង​ប៉ូល ( Aurora ) ។ សំរាងប៉ូលដែលមើលឃើញនៅអឌ្ឍគោលខាងជើង ហៅថាសំរាងប៉ូលបូរាលីសឬពន្លឺខាងជើង ( Aurora borealis ) ចំណែកសំរាងប៉ូលខាងត្បូងហៅថា សំរាងប៉ូលអូស្រ្តាលី ឬពន្លឺខាងត្បូង ( Aurora borealis ) ។ សំរាងប៉ូលកើងឡើងនៅក្នុងមណ្ឌលអ៊ីយ៉ុង ។ មណ្ឌលអ៊ីយ៉ុងក៏មានតួនាទីចាំងផ្លាតរលកវិទ្យុផងដែរ ដូចជារលកវិទ្យុ AM ។ ប្រសិនបើអ្នកធ្លាប់ស្តាប់វិទ្យុប៉ុស្តិ៍ AM អ្នកអាចប្រាកដថាមណ្ឌលអ៊ីយ៉ុងបានជួបធ្វើវិទ្យុ ទទួលសំឡេងបានច្បាស់ល្អ ។ នៅពេលលក្ខខណ្ឌអ៊ីយ៉ុងហើយត្រូវបញ្ចូនត្រលប់មកផែនដី ។ សញ្ញាវិទ្យុទាំងនេះបញ្ចូនទៅកាន់មណ្ឌលអ៊ីយ៉ុង ហើយត្រូវបញ្ចូនត្រលប់មកផែនដីវិញ  ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login