សន្និសីទក្រុងយ៉ាល់តារៀបចំឡើងដោយប្រទេស សហរដ្ឋអាមេរិក សហភាពសូវៀត (ស្គាលីន) និងចក្រអង់គ្លេស បានជួបគ្នាជាលើកទី២ នៅក្នុងសន្និសីទក្រុងយ៉ាល់តា (តំបន់គ្រឹមេ) និងដោយផ្តោតជាពិសេសលើការគ្រប់គ្រងប្រទេសអាល្លឺម៉ង់នៅក្រោយសង្គ្រាម ។ សន្និសីទនេះបានសម្រេចឲ្យ៖
- ប្រទេសអាល្លឺម៉ង់ត្រូវបែងចែកជាពីរគឺខាងលិច និងខាងកើត
- អាល្លឺម៉ង់ខាងលិច និងទីក្រុងប៊ែឡាំងខាងលិចត្រូវបានចែកជាបីតំបន់ត្រួយត្រា
- ចំណែកអាល្លឺម៉ង់ខាងកើតត្រូវបានត្រួតត្រាសហភាពសូវៀត ។ ដឹកនាំទាំងបីបានព្រមព្រៀងគ្នាពុះចែកប្រទេសអាល្លឺម៉ង់ជា ៤ចំណែក ដើម្បីចែកគ្នាកាន់កាប់ គឺអាមេរិកកាន់កាប់មួយចំណែក អង់គ្លេសមួយចំណែកសូូមួយចំណែក ហើយចំណែកទី៤ ត្រូវបានទៅបារាំង ។ ទីក្រុងប៊ែឡាំងដែលជារដ្ឋធានីរបស់អាល្លឺម៉ង់ ហើយដែលសិត្ថនៅក្នុងចំណែកដែនដីក្រោមការគ្រប់គ្រងរបស់សហភាពសូវៀតក៏ត្រូវបែងចែកជា៤ចំណែកផងដែរ។