Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2020-01-22 10:10

គេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជា ៧ប្រភេទដាច់ដោយឡែកពីគ្នាមានដូចជា៖

  • ខេត្ត. ក្រុងប្រភេទទី១៖ ខេត្តក្រុងទាំងឡាយណាដែលមានសេដ្ឋកិច្ចរឹងមាំ និងមានចំនួនប្រជាជនច្រើនជាងគេមានដូចជា៖ កំពងចាម ក្រុងភ្នុំពេញ ព្រោះមានសេដ្ឋកិច្ចរឹងមាំ ជាមជ្ឈមណ្ឌលទាក់ទាញខ្ពស់ខាងសេដ្ឋកិច្ច ( វិនិយោគទុនជាតិ និងអន្តរជាតិ )
  • ខេត្តរឹងមាំ៖ ខេត្តទាំងឡាយណាដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្លា និងមានប្រជាជនច្រើនមានដូចជា៖​ខេត្តកំពងចាម កណ្តាល និងបាត់ដំបង ព្រោះមានឧស្សាហកម្មធុនតូចនិងមានសិប្បកម្មមានចំនួនច្រើន ទិន្នផលកសិកម្ម និងផលិតកម្មមានចំនួនច្រើនបង្គួរ
  • ខេត្តក្រុងផ្សារភ្ជាប់និងវិស័យទេសចរណ៍៖ ខេត្តទាំងឡាយណាដែលមានតំបន់ទេសចរណ៍ច្រើន ហើយអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលទស្សនា បានច្រើនមានដូចជា ៖ ខេត្តសៀមរាប ក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងកណ្តាល
  • ខេត្តក្រុងផ្សារភ្ជាប់និងសកម្មភាពកំពង់ផែ៖ ខេត្តទាំងឡាយណាដែលស្ថិតនៅជាប់និងផ្លូវទឺកហើយឆ្លងកាត់ដើម្បីដឹកអ្នកដំណើតនិងទំនិញចេញចូលបាន ។ ខេត្តទាំងនោះមានដូចជា៖ ​ខេត្តព្រះសីហនុ កោះកុង រាជធានីភ្នំពេញ កំពង់ចាម សៀមរាប កំពងឆ្នំាង ក្រចេះ ស្ទឹងត្រែង ...។
  • ខេត្តផ្សារភ្ជាប់និងព្រំដែន៖ ខេត្តទាំងឡាយណាដែលមានព្រំប្រទល់ជាប់និងប្រទេជិតខាង ហើយអាចនាំទំនិញចេញចូលបានព្រោះប្រទេសជិតខាងមានដូចជា៖  ច្រកចាំយាម ( កោះកុង ) , ច្រកផ្សារព្រំ ( ប៉ៃលិន ) ច្រកប៉ោយប៉ែត ( បន្ទាយមានជ័យ ) , ច្រកបាវិត ( ស្វាយរៀង ) ,​ច្រកភ្នំដិន ( តាកែវ ) ,ច្រកជ្រៃធំ និងក្អមសំណ ( កណ្តាល ) និងច្រកព្រំដែនដទៃទៀតមានដូចជា៖ ច្រកសំពៅលូន ( បាត់ដំបង ) ច្រកដាក់ដាំ ( មណ្ឌលគិរី ) ច្រកអូយដាវ ( រតនគិរី )ច្រកត្រពាំងថ្លុង ( កំពង់ចាម ) ... ។
  • ខេត្តដែលមានកម្លាំងសេដ្ឋកិច្ចខ្សោយ៖ ជាខេត្តដែលមានសកម្មភាពឧស្សាហកម្ម និងពាណិជ្ជកម្មនៅទុនខ្សោយមានដូចជា៖ តាកែវ ព្រៃវែង កំពង់ឆ្នាំង កំពត់ និងកំពងធំ
  • ខេត្តដាច់ស្រយោល៖ ខេត្តទាំងឡាយណាដែលស្ថិតនៅឆ្ងាយពីរាជធានី ជាប់និងព្រំដែនប្រទេសជិតខាង ឆ្ងាយពីផ្លូវពាណិជ្ជកម្មពីហេដ្ឋារចនាសម្ព័ន្ធទំនើបៗពិសេសមានប្រជាជនរស់នៅតិច និងមានសកម្មភាពសេដ្ឋកិច្ចខ្សោយ មានដូចជាៈ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login