ការបំពុលទឹកនៅកម្ពុជា មានចេញពីប្រភពរាយប៉ាយផង និងប្រភពបំពុលចំនុចផង៖
- ប្រភពរាយប៉ាយ៖ ភាគច្រើននៃទឹកលូសំអុយ និងទឹកភ្លៀងត្រូវបានគេបង្ហូរតាមប្រឡាយចំហ ចូលទៅក្នុងស្រះ ឬបឹងក្បែរលំនៅដ្ឋានប្រជាជន។ប្រព័ន្ធលូបានភ្ជាប់ទៅនិងការបង្ហូរចេញពីលំនៅដ្ឋាននានា ដែលមានសំណល់រាវចេញពីបង្គន់ ឬសំណល់ផ្ទះបាយជាដើម។ លូបង្ហូរទាំងនោះមិនបានហូរចូលទៅក្នុងប្រព័ន្ធសំអាតទេ គឺហូរចូលទៅក្ន្ងប្រព័ន្ធផ្លូវទឹកដូចជា ទន្លេមេគង្គ ដែលជាប្រភពផ្ដល់ទឹកដ៍សំខាន់បំផុតសម្រាប់ប្រជាជនប្រើប្រាស់។
- ប្រភពចំនុច៖ មានរោងចក្រ រោងសិប្បកម្ម រង្គសាល ភោជនី័ដ្ឋាន សណ្ឋាគារ និងផ្លូវទឹកដែលតាំងនៅក្បែរឬលើទន្លេ តែងតែបញ្វញកាកសំណល់ទៅក្នុងប្រព័ន្ធទន្លេមេគង្គដែលជាហេតុធ្វើអោយទឹកកខ្វក់មានជាតិពុល។