Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មានទ្រឹស្ដី២អំពីការមកដល់របស់មនុស្សខ្មែរ៖

  • ទ្រឹស្ដីទី១លោកប៊ីក ប៊ែង៖មនុស្សកើតចេញពីស្លែរួចវិវត្តន៍ទៅជារុក្ខជាតិរួចបន្ដវិវត្តន៍ទៅជាសត្វនិងការវិវត្តន៍ចុងក្រោយគឺមិនពេញពិភពលោកទេប៉ុន្ដែវាស្ទើរតែពេញពិភពលោកមាននៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក ទ្វីបអាស៊ីនិងតំបន់ផ្សេងៗទៀត។
  • ទ្រឹស្ដីទី២លោកឆាល ដាវីន៖មនុស្សកើតដំបូងនៅទ្វីបអាហ្រ្វិក។ ប៉ុន្ដែក្រោយមកពួកគេមានការវិវត្តន៍ផ្នែកខួរក្បាលដែលនាំឲ្យពួកគេមានតម្រូវការកាន់តែច្រើននេះជាហេតុផលធ្វើឲ្យពួកគេធ្វើដំណើរពាសពេញពិភពលោក។

យោងលើទ្រឹស្ដីទាំងពីរនេះមនុស្សខ្មែរផ្សំឡើងដោយមនុស្ស២ជំនាន់។ មនុស្សទី១ដែលគេរកឃើញនៅអាស៊ីអាគ្នេយ៍គឺពួកអូស្រ្ដាឡូអ៊ីដ។ ពួកនេះរស់នៅដោយពឹងផ្អែកលើធម្មជាតិទាំងស្រុងនៅអាស៊ីអាគ្នេយ៍ដីគោក។ មនុស្សទី២គឺពួកមនុស្សដែលធ្វើដំណើរមកពីខាងត្បូងទន្លេយ៉ង់សេដែលជាភាគខាងត្បូងនៃប្រទេសចិន ភាគឦសានប្រទេសឥណ្ឌា,តំបន់ទីបេ ចុះមកអាស៊ីអាគ្នេយ៍ដីគោក។ ពួកនេះមានវប្បធម៌ខ្ពស់ជាងពួកអូស្រ្ដាឡូអ៊ីដ ដែលជាហេតុធ្វើឲ្យពួកអូស្រ្ដាឡូអ៊ីដមិនអាចរស់នៅជាមួយគ្នាបានក៍ភៀសខ្លួនទៅអាស៊ីដីកោះ។ នៅពេលមនុស្សពួកទី១ទៅដល់អាស៊ីអាគ្នេយ៍ដីកោះគេហៅថាអូស្រ្ដាឡូ-មេឡាណេស៊ីយ៉ាង។ ចំណែកពួកអូស្រ្ដាឡូអ៊ីដដែលបាននៅសល់ខ្លះៗនឹងបានរៀបការ រស់នៅក្នុងសង្គមជាមួយគ្នា ធ្វើការរកស៊ីជាគ្នា ធ្វើជាទាសករ... ជាមួយពួកមនុស្សទី២ដែលមកពីតំបន់ខាងត្បូងទន្លេយ៉ងសេ  ភាគឦសានប្រទេសឥណ្ឌា  តំបន់ទីបេហៅថាម៉ុងហ្គោឡូអ៊ីដខាងត្បូង។

នៅមានមនុស្សមួយក្រុមទៀតបានចាកចេញពីភាគខាងត្បូងទន្លេយ៉ង់ចុះតាមកោះតៃវ៉ាន់រួចទៅហ្វីលីពីន ឥណ្ឌូណេស៊ី និងកោះមួយចំនួនទៀតគេហៅថាអូស្រ្ដាឡូនេស៊ីយ៉ាងមកដល់អាស៊ីអាគ្នយ៍ដីកោះក៏បានជួបជាមួយពួកអូស្រ្ដាឡូ-មេឡានេស៊ីយ៉ាង។ បន្ទាប់មកពួកអូស្រ្ដាឡូ-មេឡានេស៊ីយ៉ាងក៏បានធ្វើការចាកទៅដីកោះកាន់តែឆ្ងាយទៀតមាន ដូចជាប៉ាពូ-ញ៉ូវគីណេអូស្រ្ដាលីនិងកោះមួយចំនួនទៀត។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login