ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យ “វរ្ម័ន” បង្កើតឡើងដោយលោកហ្សក សឺដែសជាប្រវត្តិវិទូបារាំងប្រចាំនៅកម្ពុជាដែលជាអ្នកស្រាវជ្រាវនឹងសរសេរប្រវត្តិសាស្រ្តខ្មែរដំបូងគេសម្រាប់កម្ពុជានៅដើមសតវត្សទី២១។ ពាក្យវរ្ម័ននេះមានប្រើនៅសៀវភៅប្រវត្តិសាស្រ្តកម្ពុជារបស់លោកហ្សក សឺដែសនៅដើមស.វទី២១ហើយខ្មែរមួយចំនួនធំបានប្រើប្រាស់ពាក្យនេះរហូតមកដល់សព្វថ្ងៃ។
ចំណែកពាក្យ “វម៌្ម” គឺបុព្វបុរសខ្មែរបានខ្ចីភាសាសំស្រឹ្កតយកមកប្រើប្រាស់ក្នុងការសរសេរគោរម្យងារព្រះមហាក្សត្រខ្មែរតាំងពីសម័យហ្វូណនដល់ស.វទី១៦។ ពាក្យ “វម៌្ម” មានភស្ដុតាងបញ្ជាក់នៅក្នុងសិលាចារឹកខ្មែរស្រាប់តាំងពីសម័យហ្វូណនរហូតដល់ស.វទី១៦។
ឧទាហរណ៍ដូចជា៖
ពាក្យ “វម៌្ម “នេះ សព្វថ្ងៃនេះមនុស្សជាច្រើនលែងប្រើហើយគឺប្រើពាក្យ “វរ្ម័ន “ដែលលោកហ្សក
សឺដែសបង្កើតឡើង។ បច្ចុប្បន្នពាក្យ “វម៌្ម “ជាភាសាសំស្រឹ្កតដែលខ្មែរប្រើតាំងពីបុរាណនោះគឺស្ទើរតែពុំមានអ្នកណាស្គាល់ហើយនៅប្រើតែពីអ្នកសិក្សាសិលាចារឹកមួយចំនួនតូចប៉ុណ្ណោះ។