Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សម័យព្រាហ្មណ៍និយម គឺជាលទ្ធិបន្ដពីវេទនិយម។ ពួកព្រាហ្មណ៍បានកែច្នៃទស្សនៈទ្រឹស្ដីឲ្យកាន់តែល្អតាមសម័យ និងចំណង់ចំណូលចិត្តហើយបានរៀបចំចងក្រងទ្រឹស្ដីទាំងនោះឲ្យមានក្បួនខ្នាតត្រឹមត្រូវដើម្បីប្រកួតប្រជែងជាមួយ “ព្រះពុទ្ធសាសនា” ។

            គម្ពីរបែបថ្មីនេះមានឈ្មោះថា មានុ (កើតចន្លោះ២០០ឆ្នាំមុនគ.ស និង២០០ឆ្នាំក្រោយគ.ស) ដែលជាអំណាយរបស់អទិទេព។ ពួកព្រាហ្មណ៍ក្ដីក្សត្រយ៍ក្ដី មនុស្សទូទៅក្ដី ត្រូវធ្វើអំពើល្អ ជាមួយមនុស្ស សត្វ រុក្ខជាតិ លើកលែងតែការសម្លាប់សត្វបូជាយញ្ញ។

            ព្រាហ្មណ៍និយម គឺជាការនិយមទ្រឹស្ដីបែបពួកព្រាហ្មណ៍។ ពួកព្រាហ្មណ៍ ជាអ្នកគោរពបូជាអាទិទេព ដូច្នេះហើយបានជាគេឲ្យអាទិទេពរបស់គេ ជាអង្គមានរូបរាង មានគ្រួសារ មានបញ្ហាដូចមនុស្ស។

            នៅសម័យព្រាហ្មណ៍និយមគេសង្កេតឃើញមានពហុសូត្រនិយមដូចជា៖

  • វេយ្យាករណ៍ ៖ ចងក្រងជាភាសាសំស្រឹ្កត ភាសាបាលីនៅក្នុងស.វទី៤គ.ស
  • វចនានុក្រម ៖ ចងក្រងក្នុងស.វទី៤-៦គ.ស
  • កាព្យវិទ្យា ៖ កើតក្នុងស.វទី១០
  • នាដ្យវិទ្យា៖ គឺការសិក្សាពីល្ខោន (ជួបប្រទះក្នុងស.វទី៧)
  • អត្ថវិទ្យា ៖ ការសិក្សាពីនយោបាយសេដ្ឋកិច្ច ការគ្រប់គ្រង សង្គមកិច្ច ការអប់រំ... ប្រហែលកើតក្នុងស.វទី៤គ.ស
  • កាមវិទ្យា ៖ ជាវិជ្ជាអធិប្បាយ អប់រំ ពន្យល់អំពីស្នេហា (សៀវភៅ កាមសូត្រ)។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login