ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បញ្ហាភាវៈនៅក្នុងព្រាហ្មញ្ញសាសនាបែងចែកជា៣សម័យកាលគឺ
១. សម័យវេទនិយម ៖ ភាវៈសំដៅយកលោកមនុស្ស សត្វ ធម្មជាតិ ទេវៈ កាយ ចិត្ត អាត្ម័ន...។
ក. អំពីលោក
លោកត្រូវបែងចែកជា៣ប្រភេទគឺ ទេវលោក មនុស្សលោក បាតាល ឬនរក។ លោកទាំង៣មានទំនាក់ទំនងជាដរាប។ ទេវៈអាចចុះមានជួយធ្វើអន្ដរាគមន៍ ការពារសេចក្ដីសុខដល់មនុស្សលោក ឲ្យរង្វាន់មនុស្សលោក និងផ្ដន្ទាទោសមនុស្សលោក។
ខ. អំពីទេវលោក
មានអាទិទេពជាច្រើនដូចជា ៖
ព្រះយម ៖ តំណាងមរណភាព (ទេវៈនៃសេចក្ដីស្លាប់) ជាអ្នកផ្ដន្ទាទោសមនុស្សអាក្រក់ជាពិសេសនៅពេលស្លាប់ និងមានយានជំនិះ គឺសត្វក្របីឈ្មោល។
គ.ទីកន្លែងអាទិទេព៖
ឃ.អំពីមនុស្ស និង ធម្មជាតិ
ង.អំពីអាទិទេព
ក្នុងសម័យវេទដើមបង្អស់ (ដើមសម័យសំហិតារវាង១៥០០-១០០០ឆ្នាំមុនគ.ស) អទិទេពដើមឈ្មោះ បុរសៈ បានបង្កើតលោកដោយធ្វើពិធីបូជា។
បញ្ញចំពោះខ្លួនលោក គឺកាត់ជា៤កំណាត់ ៣ភាគ បោះទៅលើបង្កើតបានជា ឋានសួគ៌ ១ភាគ បោះមកក្រោមបង្កើតបានជា ដី ទឹក ខ្យល់ មនុស្ស សត្វ...។
ក្នុងសម័យបន្ទាប់ ១០០០-៧៥០ឆ្នាំមុនគ.សមានអទិទេពដើមឈ្មោះ ប្រជាបតិ បានបង្កើតលោកតាមវិធីបូជាយញ្ញ ឬតាមតបៈ គឺការដុតខ្លួនឲ្យក្ដៅ។
ក្នុងសម័យក្រោយ ៧៥០-៥៥០ ឆ្នាំមុនគ.សអទិទេពដើមឈ្មោះ ព្រហ្ម័ន បានបង្កើតធម្មជាតិ មនុស្ស សត្វ វត្ថុ សភាវៈគ្រប់យ៉ាង។
២. សម័យព្រាហ្មណ៍និយម
ក. អំពីលោក
លោកចែកចេញជា៣ប្រភេទគឺ វេទលោក មនុស្សលោក បាតាល ឬឋាននរក។ លោកនីមួយៗបានចែកចេញជាទ្វីប។ ទ្វីបនីមួយៗនៃមនុស្សលោកខ័ណ្ឌចែកដាច់ពីគ្នាដោយទឹកសមុទ្រ។ ទ្វីបកណ្ដាលមានឈ្មោះថា ជម្ភូទ្វីប ដែលមានឥណ្ឌានៅក្នុងនោះផង។ នៅចំកណ្ដាលទ្វីបមានភ្នំមួយឈ្មោះថា ភ្នំមេរុ។
ខ. អំពីមនុស្ស
មនុស្សត្រូវបានបែងចែកជា២ប្រភេទគឺ
នៅលើមនុស្សមានទេវៈដទៃ ដែលមានជីវិតដូចមនុស្សដែរ ដែលគេឲ្យឈ្មោះថាអមនុស្សដូចជា អារក្ស បិសាច យក្ស អប្សរ ភូតរូប (ខ្មោច ព្រាយ បិសាច) រក្សៈ (តំណាងសភាវល្អ)។
គ. អំពីអាទិទេព
ដំបូងព្រហ្ម័នក្តី ឥស្វរៈក្តី មានតែឈ្មោះទេ។ បន្ទាប់មកទើបមានរូបរាងជាតួអង្គមនុស្ស។ ទស្សនៈត្រីមូតិ៍ មានការនិយមលើកតម្កើងអាទិទេព៣អង្គគឺ ព្រះសិវៈ ព្រះវិស្ណុ ព្រះព្រហ្ម។
៣. សម័យហិណ្ឌូនិយម
ក. អំពីលោក
ពួកហិណ្ឌូយល់ស្របតាមវេទនិយម និងព្រាហ្មណ៍និយម។ លោកពុំមានអ្វីជាទៀងទាត់ ជាការពិត ពីព្រោះជាមាយា ជាសភាវៈក្លែងក្លាយ។
ខ. អំពីអាទិទេព និងទេវៈ
ហិណ្ឌូនិយមឲ្យតម្លៃលើភក្តីភាព គឺការគោរពទេវ មានរូបរាងខ្លាំងជាងសម័យមុនរហូតដល់រៀបចំតុបតែងឲ្យទេវៈមានឈ្មោះ មានប្រពន្ធ មានកូន មានគ្រឿងអលង្ការ...។ ចំណែកសិល្បៈសូនរូប គូររូប ឆ្លាក់រូបទេវៈ សម្រាប់គោរពបូជាក៏រីកដុះដាលយ៉ាងខ្លាំងក្លាដែរ។