Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បន្ទាប់ពីព្រះពុទ្ធទ្រង់ចូលបរិនិព្វានទ្រង់បានផ្ដាំសាវ័កទាំងពួងរបស់ព្រះអង្គឲ្យប្រតិបត្តិសង្រ្គោះរៀងៗខ្លួនជាមួយវិរិយកម្មដោយមានធម៌វិន័យដែលព្រះអង្គបានសម្ដែងហើយនោះជាមគ្គុទេសក៍ចុះ។

            ដោយហេតុនៅសម័យកាលនោះ ការបង្រៀនប្រៀនប្រដៅរបស់អ្នកគោរពព្រះពុទ្ធសាសនាមានលក្ខណៈផ្ទាល់មាត់បែបប្រពៃណី។ ហេតុនេះមិនយូរប៉ុន្មានក៏លេចចេញនូវគោលធម៌ថ្មី។

ដូចនេះដើម្បីធានានូវសាមគ្គីភាព និងការស្របគ្នានៃសហគមន៍សង្ឃការធ្វើវិសុទ្ធកម្មក៏ក្លាយទៅជាភាពចាំបាច់។

            ប្រការនេះនាំឲ្យមានការប្រជុំសង្ឃយូរម្ដងៗដើម្បីឲ្យមានការព្រមព្រៀងគ្នា ផ្នែកលទ្ធិ និងការប្រតិបត្តិធម៌វិន័យ។ ការប្រជុំបែបនេះ រហូតមកដល់បច្ចុប្បន្នមានតែ៤ដងប៉ុណ្ណោះហើយការជួបជុំគ្នានេះហៅថាមហាសង្គាយនា។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login