2018-07-31 18:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
គម្ពីរទសជាតក ជាផ្នែកមួយស្រង់ចេញពីសុត្តន្តបិតក ហើយជាសាខាមួយស្រង់ចេញពីគម្ពីរព្រះត្រៃបិតកក្នុងព្រះពុទ្ធសាសនា។ រឿងព្រះមហាវេស្សន្តរជាតកជារឿងស្ថិតក្នុងលំដាប់ទីដប់ក្នុងចំណោមរឿងទសជាតកហើយស្ថិតក្នុងជាតិទីដប់ ដែលតួអង្គព្រះពោធិសត្វសាងនូវទានបារមី។ ជុំវិញបញ្ហានេះអ្នកសិក្សាតែងយល់ថារឿងមហាវេស្សន្តរជាតក ជាសំយោគរវាងបារមីទាំងដប់” ។
តើមានភស្តុតាងអ្វីខ្លះ ដែលហ៊ាន ពោលបែបនេះ ?
ដើម្បីសម្រួលដល់ការឆ្លើយតបទៅនឹងចម្ងល់ខាងលើ យើងគប្បីត្រូវយល់ន័យរបស់ពាក្យមួយចំនួនជាមុនសិនដូចជា សំយោគ បារមី ។ សំយោគ សំដៅទៅលើការបង្រួមបញ្ចូលគ្នា។ រីឯបារមី ជាគុណធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះពោធិសត្វ ដែលបុគ្គលធម្មតាពុំមានសមត្ថភាពធ្វើតាមបាន។ ហេតុនេះ "រឿងមហាវេស្សន្តរជាតកជាសំយោគរវាងបារមីទាំងដប់” ។មានន័យថា រឿងមហាវេស្សន្តរជាតក ជាការ បង្រួមបញ្ចូលគ្នារវាងគុណធម៌កម្រិតកំពូលទាំងដប់របស់ព្រះពោធិសត្វ តាមរយៈការ សិក្សារឿង មហាវេស្សន្តរជាតក អ្នកសិក្សាទូទៅអាចមើលឃើញយ៉ាងច្បាស់ថា ពោធិសត្វ វេស្សន្តរ បំពេញទានបារមីជាគោល ។ ទន្ទឹមជាមួយនេះដែរ គឺព្រះអង្គក៏បានបំពេញនូវបារមីចំនួនប្រាំបួនទៀតដែលរួម ឡើយ។ សច្ចមានដូចជាៈនេក្ខម្មបារមី វីរិយបារមី មេត្តាបារមី អធិដ្ឋាន ពាក្យសច្ចៈបារមី បញ្ញាបារមី សីលបារមី ខន្តីបារមី ឧបេក្ខាបារមី និង សច្ចបារមី។ ទានបារមី គឺត្រង់ព្រះវេស្សន្តរប្រទាននូវពាហិរ ទាន ដែលរួមមាន ធនបរិច្ចាគ បុត្តបរិច្ចាគ និងទារបរិច្ចាគ ។ នេក្ខបារមី នៅត្រង់ព្រះវេស្សន្តរចេញទៅសាងផ្នួស លះបង់កាមកិលេសនៅឯភ្នំគិរីវង្គត។ វិរិយបារមី ស្ថិតត្រង់ព្រះវេស្សន្ដរទ្រង់ព្យាយាមរាល់កិច្ចការទាំងអស់មិនបោះបង់ ឬទម្លាក់ចោល កណ្តាលផ្លូវនោះទេ។ មេត្តាបារមី នៅត្រង់ពេលដែលព្រះវេស្សន្តរ ផ្សព្វផ្សាយសេចក្តីរាប់អានចំពោះសព្វសត្វមិនរើសមុខ។ អធិដ្ឋានបារមី នៅត្រង់ព្រះវេស្សន្តរតាំងចិត្តមាំមួនដើម្បីធ្វើឲ្យបានសម្រេចតាមសេចក្ដីប៉ុនប៉ងប្រាថ្នា។ បញ្ញាបារមី គឺនៅត្រង់ ព្រះវេស្សន្ដរទ្រង់ដឹងនូវសេចក្តីពិត ដើម្បីលើកឡើងជាចំណោទបញ្ហានិងដំណោះស្រាយដែលកើតមាន។ សីលបារមី នៅត្រង់ព្រះវេស្សន្តររក្សាបាននូវកាយវាចាចិត្តបានល្អបរិសុទ្ធប្រពៃជាប់ជានិច្ច។ខន្តីបារមី នៅត្រង់ព្រះវេស្សន្តរមានចិត្តអំណត់អត់ធននឹងការទាមទាររបស់អាណានុរាស្ត្រ ស្រុកស្រីពិរាស្ត្រឲ្យព្រះអង្គចាកចេញពីព្រះនគរ។ ឧបេក្ខាបារមី គឺនៅត្រង់ព្រះវេស្សន្តរទ្រង់តាំងចិត្តជាកណ្តាល មិនលំអៀងទៅភាគីខាងណានោះលរួម ឡើយ។ សច្ចបារមី ត្រង់ពេលដែលព្រះវេស្សន្តរប្រកាន់នូវពាក្យសច្ចៈមិនមានការកែប្រែបាតដៃខ្នងដៃឡើយ។
តាមរយៈបារមីទាំងដប់ខាងលើដែលព្រះវេស្សន្តរបានបំពេញនេះមានលក្ខណៈល្អប្រពៃពុំដូចការបំពេញបារមីទាំងដប់របស់ពោធិសត្វដែលបានបំពេញទាំងដប់ជាតិនោះទេ ព្រោះគ្រាន់តែជាការសរុបសេចក្តីនៃការបំពេញនូវបារមីទាំងដប់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត រឿងមហាវេស្សន្តរជាតកក៏ជារឿងចុង ក្រោយក្នុងរឿងទសជាតកដែរ។
ហេតុផលចំពោះការនិយាយដូចនេះ ព្រោះពោធិសត្វ បានដល់ សរុបមួយអង្គសាងបារមីរហូតដល់ដប់ប្រការប្រាកដជាមានលក្ខណៈមិនពេញលេញដូចពោធិសត្វមួយអង្គសាងតែបារមីមួយនោះឡើយ។ ជាក់ស្តែងដូចជារឿងទសជាតក ព្រះពោធិសត្វសាងបារមីមួយក្នុងមួយជាតិនៃជីវិតរបស់ព្រះអង្គ។ ក្នុងនោះរួមមានៈ រឿងតេមិយជាតក សាងនេក្ខបារមីគឺការចេញសាងផ្នួស។ រឿងជនកជាតក សាងវិរិយបារមីគឺការព្យាយាម។ រឿងសុវណ្ណ សាមជាតក សាងមេត្តាបារមី គឺការអាណិតអាសូរ។ រឿងនេមិរាជជាតក សាងអធិដ្ឋាន បារមី គឺការតាំងចិត្តក្នុងសីល។ រឿង មហោសថជាតក សាងបញ្ញាបារមី គឺការឈ្លាសវៃ។ រឿង ភូរិទត្តជាតក សាង សីលបារមី គឺការរក្សាចិត្តឲ្យបានល្អ។ រឿង ចន្ទកុមារជាតក
សាងខន្តីបារមី គឺការអត់ធ្មត់។ រឿងនារទជាតក សាងឧបេក្ខាបារមី គឺការប្រកាន់ចិត្តជាកណ្តាល។ រឿង វិធីជាតិក សាងសច្ចបារមី គឺការបង្ហាញភាពស្មោះត្រង់។ រឿងវេស្សន្តរ ជាតក សាងទានបារមី គឺការធ្វើអំណោយ ។
ទាំងអស់នេះសុទ្ធតែជាហេតុផលបញ្ជាក់ឲ្យឃើញថបុគ្គលតែម្នាក់ពិតមែនធ្វើបានរហូតដល់ទៅដប់ប្រការលើសគឺបុគ្គលដប់នាក់ ហើយក្នុងមួយនាក់ ធ្វើបានតែមួយប្រការមានលទ្ធផលល្អពុំដូចគ្នាមែន តែទោះជាយ៉ាងណាក៏ម្នាក់ធ្វើបានដល់ទៅដប់ពិតជាប្រការគួរឲ្យស្ញប់ស្ញែងក្រៃលែង។
សរុបមក មុនពេលបានត្រាស់ដឹងទៅជាព្រះសម្មាសម្ពុទ្ធពោធិសត្វត្រូវតែបំពេញឲ្យបានទសបារមីជាដាច់ខាត ពុំអាចខ្វះបារមីណាមួយបានឡើយ។ ហេតុនេះហើយទើបគេអះអាងថា រឿងមហាវេស្សន្តរជាតកជាការសំយោគរវាងបារមី
ការលើកឡើងរបស់ប្រធានខាងលើពិតជាមានលក្ខណះល្អប្រពៃ សមស្របទៅតាមសភាពពិតសម្រាប់ឲ្យអ្នកអាន អ្នកសិក្សា ពិសេសពុទ្ធសាសនិកជនចេះកសាងខ្លួនអប់រំវាចាចិត្ត ឲ្យល្អបរិសុទ្ធ និងប្រកបដោយគុណធម៌ពិតៗ។
ដូចនេះ ក្នុងនាមយើងជាកូនខ្មែរមួយរូប អ្នកសិក្សាមួយរូបពិតមែនតែយើងពុំអាចធ្វើបានដូចព្រះពោធិសត្វមែនពិត តែយើងត្រូវខិតខំអប់រំកាយ ចិត្ត វាចាឲ្យបានសមរម្យទៅតាមបែបមនុស្សសាមញ្ញប្រកបដោយ ចំណេះដឹងសមស្របមួយក្នុងការរៀបចំខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដែលកំពុង
រស់នៅក្នុងសង្គមកំពុងអភិវឌ្ឍ។