Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   សេចក្តីអធិប្បាយ   រឿងរាមកេរ្តិ៍គឺជាស្នាដៃអក្សរសិល្ប៍ខ្មែរ​ ដែលមានទំនោរទៅរកសាសនាព្រាហ្មណ៍។រឿងនេះបានលាតត្រដាងពីទិដ្ឋភាពជាច្រើនដែលជាផ្នែកនៃផ្នត់គំនិតខ្មែរ ហើយរហូតមកដល់សព្វថ្ងៃក៏នៅតែមានអត្ថិភាពក្នុងសង្គមខ្មែរដដែល។ដោយសារតែការលើកយកមកបង្ហាញពីទិដ្ឋភាពទាំងនោះហើយ ទើបបានជាគេថា រឿងរាមកេរ្តិ៍បានដើរតួ យ៉ាងសំខាន់ក្នុងការបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែរ
    តើការបង្ហាញនោះ មានលក្ខណៈបែបណាខ្លះ?
    មុននឹងធ្វើការបកស្រាយពន្យល់មតិប្រធានខាងលើអោយកាន់តែច្បាស់យើងគួរស្គាល់ន័យ នៃពាក្យក្ដោបន័យ​សេចក្តីរបស់កន្សោមប្រធានមុនសិនកន្សោមពាក្យ ទិដ្ឋភាពអរិយធម៌ខ្មែរ សំដៅទៅដល់លក្ខណៈទូទៅដែលនាំ​ទៅដល់ការរីកលូតលាស់នៃសង្គមខ្មែរ គ្រឿងទ្រទ្រង់លក្ខណៈសំគាល់របស់ខ្មែរដូចនេះន័យសំខាន់របស់ប្រធានទាក់ទងទៅនឹងការបង្ហាញទិដ្ឋភាពអរិយធម៌ខ្មែរតាមរយៈរឿងរាមកេរ្តិ៍។រឿងរាមកេរ្តិ៍ ឆ្លុះបញ្ចាំងពីទិដ្ឋភាពអរិយធម៌ខ្មែរយ៉ាង​ច្រើនដែលបានផ្សារភ្ជាប់យ៉ាងជ្រៅនៅក្នុងស្រទាប់មនុស្ស នៃទិដ្ឋភាពអរិយធម៌ខ្មែរដែលស្តែងចេញរួមមានព្រះរាជពិធីច្រត់ព្រះនង្គល័ គឺជាទំនៀមទំលាប់ដែលមានអត្ថិភាពរហូតដល់សព្វថ្ងៃ។ ព្រះមហាក្សត្រខ្មែរ តែងប្រារព្ធព្រះរាជពិធីនេះជាទំនៀមទំលាប់ដើម្បីជាការបួងសួងបន់ស្រន់អង្វករដល់បារមីវត្ថុសក្តិសិទ្ធិ ម្ចាស់ទឹកម្ចាស់ដី សូមអោយបង្ហូរទឹកភ្លៀងគ្រប់គ្រាន់សម្រាប់ដំណាំកសិកម្មឬក៏អាចបញ្ជាក់ពីការ បើករដូវកាលថ្មីក្នុងការធ្វើកសិកម្ម(វស្សារដូវ)ដ៏ដូចជាបញ្ជាក់ពីការអភិវឌ្ឍន៍វិស័យកសិកម្មកពីការបុកដីដាំស្រូវនៅតាមចន្លោះគល់ឈើ ទៅជាការភ្ជួររាស់ដកស្ទូងទទួលបានទិន្នផលខ្ពស់ជាងមុន ព្រះបាទជនកដែលជាក្សត្រនៅនគរមិថិលា លុះដល់ពេលល្ងាច ក៏បានរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ទៅតាមទំនៀមពីបុរាណនៅឯឆ្នេរទន្លេយមុនាទិដ្ឋភាពអរិយធម៌ម្យ៉ាងទៀត គឺការនិយម​ជ្រើស​រើសគូស្រករ អោយកូនស្រីដោយមើលពីសមត្ថភាពកូនប្រុស ។ ត្រង់ចំនុចនេះពុកម្តាយខ្មែរ មុននឹងទុកដាក់កូនចៅអោយមានគូស្រករ តែងសម្លឹងមើលទៅលើសមត្ថភាពរបស់កូនប្រុស ប្រសិនបើកូនប្រុសនោះមានសមត្ថភាពគេលើកកូនអោយតែបើគ្មានសមត្ថភាពទេ គេអាចរកលេសគ្រប់បែបយោងទុកជាការប្រកែក។ ព្រះបាទជនកខណៈពេលនាងសីតា ដែលជាបុត្រចិញ្ចឹមពេញរូបរាង ក៏បានរៀបពិធីលើកធ្នូ ដើម្បីរើសគូស្រករអោយនាងសីតា ហើយមានបេក្ខជនមកពីគ្រប់ទិសទាំង។ចំនុចមួយទៀតគឺខ្មែរនិយមគោរពពាក្យសច្ចៈ ។​  ជាធម្មតាខ្មែរតែងយក ​សម្តីជាឯក បើ​សម្តីនិយាយចេញទៅហើយចាត់ទុកជាបានការ សមដូចពាក្យចាស់បុរាណថា មនុស្សគេយកសម្តី ដីរី គេយកភ្លុក ឬ គេថា រនាបបាក់គេយករនាបជួស តែបើសម្តីហួស គ្មានអ្វីជួសបានឡើយ ។ ព្រះបាទទសរថ សុខចិត្តឈឺចាប់រហូត បាត់បង់ព្រះជន្នតែព្រះអង្គមិនបង់ពាក្យសត្យ ដែលព្រះអង្គបានប្រទានពរដល់នាងកៃកេសីឡើយ គឺលើកបុត្ររបស់នាងអោយគ្រងរាជដោយសារតែពាក្យសត្យនេះហើយទើបនាងសីតាមិនព្រមត្រឡប់ចូលនគរវិញ ព្រោះពេលនាងខឹងខ្លាំង បានស្បថនៅចំពោះមុខទេវតាថានាងនឹងត្រលប់ចូលនគរវិញដរាណាដែលព្រះរាម មិនទាន់ចូលទីវង្គត​ប៉ុណ្ណោះ។ ព្រះបាទជនកយល់ព្រមលើកនាងសីតា អោយព្រះរាម គោរពតាមពាក្យសច្ចៈរបស់ព្រះអង្គ ។ ខ្មែរនិយម​រៀបមង្គលការកូន នៅផ្ទះខាងស្រី តែក្នុងករណីកូនស្រីគ្មានផ្ទះសម្បែងទេ គេអាចរៀបការ នៅផ្ទះខាងប្រុសបានតែត្រូវរៀបចំសែនព្រេនអោយដូនតាខាងស្រីដឹងលឺផង ។ ខណៈពេលព្រះរាមលើករួចព្រះបាទជនកបានចាត់អោយសេនាអាមាត្យ ធ្វើដំនើរ ទៅនគរព្ធយុធ្យាដើម្បីយាងព្រះមាតា ព្រះបិតា របស់ព្រះរាមមកចូលរួមមង្គលការ បុត្រនៅ នគរមិថិលា ចំនុចម្យ៉ាងទៀតគឺខ្មែរនិយមជឿលើមហិទ្ធិឬទ្ធិអាទិទេព ដោយគិតថាមានតែអាទិទេពដែលខ្លាំងក្លាអាចសំរេចកិច្ចការអ្វីៗសព្វបែបយ៉ាងបានព្រះរាមជាវតាព្រះនារាយណ៍មានសមត្ថភាពខ្លាំងពូកែ សូម្បីតែដែលមាន​ទម្ងន់ធ្ងន់រហូតកម្លាំងមនុស្សរាប់ពាន់នាក់ទើបអាចលើករួច តែព្រះរាមលើករួចតែមួយអង្គឯង ។ ខ្មែរនិយមជឿថាទំនាស់នាំនូវនូវក្តីអន្តរាយ ដូច្នេះហើយទើបបានជាគេបង្កើតបដិមាហរិហរៈឡើងដើម្បីតំណាងអោយការរួបរួមគ្នាឡើងវិញរវាងអ្នកកាន់សាសនាព្រាហ្មណ៍និកាយពីរ ផ្សេងគ្នាគឺ វិស្ណុនិង សិវៈ ។ ខ្មែរនិយមជឿថាកុកជាសត្វចង្រៃ ។ ដូច្នេះសម្តីរបស់កុកជា សម្ដីអពមង្គល ។ ក្រៅពីសត្វកុក ក៏នៅមានសត្វដទៃទៀតដែលចាត់ទុក ថាជាសត្វចង្រៃដែលនោះមាន មៀម ទីទុយ ខ្លែងស្រាក ក្អែក លលកខ្មោច ជាដើម។នៅពេលដែលសត្វកុកនាំដំណឹងពីនាងសីតាទៅប្រាប់ព្រះរាម ព្រះលក្សណ៍ពួកគេមិនបានអរគុណកុកទេ តែព្រះលក្សណ៍បែរជាជេរប្រមាថកុកវិញដោយគិតថាសម្តីរបស់​កុកនាំមកនូវភាពឧបទ្រព ។ ខ្មែរនិយមទុកសព ឬ អដ្ឋិធាតុនៅក្នុងកោដ្ឋ ឬ ក្នុងចេតិយ។  កោដ្ឋមាន ២​ ខ្នាត គឺ ខ្នាត​ធំសម្រាប់​​​ដាក់សពព្រះរាជា ក្សត្រីយានី ឬ អ្នកដែលមានឋានៈស្មើ ស្តេច និងកោដ្ឋខ្នាតតូចសម្រាប់ដាក់អដ្ឋធាតុសាមញ្ញ​ជន ចំនែកចេតិយជាទីមង្គលរបស់បុគ្គលដែលបានលាចាកទៅទៅហើយ ។ ខណៈពេលដែលព្រះរាមចង់អោយនាងសីតាវិលត្រលប់ចូលនគរវិញ ព្រះរាមបានប្រើល្បិចចូលកោដ្ឋបញ្ឆោតនាងសីតា ។
    សរុបសេចក្តីមកយើងឃើញថា រឿងរាមកេរ្តិ៍បានលើកយកមកបង្ហាញផ្អែកតាមការបកស្រាយមតិប្រធានខាងលើ
    រួមមកអាចសន្និដ្ឋានបានថាការលើកឡើងនេះបានផ្តល់នូវសារះសំខាន់ ព្រោះបានបង្ហាញពីទិដ្ឋភាពអរិយធម៌ខ្មែរ ដែលស្តែងចេញតាមរយៈរឿងរាមកេរ្តិ៍ ។ ដូច្នេះគប្បីនាំគ្នាអភិរក្សទម្រង់នៃអរិយធម៌ខ្មែរ ដែលបានបន្សល់ទុកធ្វើយ៉ាងណាអោយអ្វីទាំងនោះនៅមាននិរន្តរភាព ព្រោះទាក់ទងទៅនឹងទិដ្ឋភាពអរិយធម៌ជាច្រើនដែលបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login