Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-10 16:41

ទស្សនវិស័យសេដ្ឋកិច្ចចូរបស់ព្រះពុទ្ធសាសនាចែកចេញជាពីរផ្នែកគឺ:

            *ផ្នែកសេដ្ឋកិច្ចជាន់ទាប:​ ជាការទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារទូទៅដូចជា:

            -ការតាំងខ្លួននៅក្នុងឋានះមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ៤ប្រការគឺ ប្រការ១ ការសំភី សង្វាតស្វែងរកទ្រព្យ គឺគ្រប់គ្រងប្រភេទទាំងមានរូប​ និងគ្មានរូប ។ ប្រការ២ ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិ ឬចេះសន្សំសំចៃ ។ ប្រការ៣ ការចេះសេពគប់មិត្តសំឡាញ់ ចេះកែប្រែមិត្តអាក្រក់អោយទៅជាមិត្តល្អ ។ ប្រការ៤ ការចេះចាយវាយទ្រព្យតាមសមគួរ និងចេះរៀនរស់នៅក្នុងភាពសន្ដោស ។​

            -ការវៀចាកអបាយមុខ៤ប្រការ ដែលនាំអោយរលាយទ្រព្យមាន ស្បែង​ ស្រី ស្រា ល្បែងស៊ីសង សេពគប់មិត្តអាក្រក់​មិនចេះកែប្រែមិត្តអោយទៅជាមនុស្សល្អ ។

            -ការប្រកាន់សុខ៤ប្រការ គឺទី១​សុខកើតពីការមានទ្រព្យដែលបានពីកម្លាំងធ្វើការផ្ទាល់ខ្លួន ទី២សុខកើតពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទី៣​សុខកើតពីការមិនជំពាក់បំណុលគេ និងទី៤​សុខកើតពីការប្រកបអាជីវកម្មដែលគ្មានទោស ។

            *ផ្នែកសេដ្ឋកិច្ចជាន់ផ្ទាល់: ព្រះសម្មាសម​ពុទ្ធទ្រង់អោយឈ្មោះថា “​ បរមត្ថប្រយោជន៍ “ ដែលថាមនុស្សម្នាក់ៗត្រូវតែព្យាយាម​លុះត្រាតែបានសម្រេចពីសេដ្ឋកិច្ចកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ ដើម្បីសុខស្រូលដល់ជីវិតខ្លួនពោលគឺ ខិតខំធ្វើសេដ្ឋិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សម្រាប់ជីវិតថ្មី និងសម្រាប់ជីវិតអនាគតជាតិ​ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login