Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្ដីអធិប្បាយ

ដោយឆ្លងកាត់នូវបទពិសោធន៍ជាច្រើនក្នុងដំណើរជីវិតប្រចាំថ្ងៃ បុព្វាចារ្យខ្មែរបាបន្សល់ទុកនូវក្បូនច្បាប់ ស្នាដៃសុភាសិតនានាជាច្រើនអនេក ទុកជាមាគា៍គំនាបជីវិតដល់អនុជនជំនាន់ក្រោយ ។ ឧបបទសុភាសិតទាំងនោះ ត្រូវបានប្រឌិតឡើងក្រោមបញ្ញាញាណ និង និមិត្តកម្មយ៉ាងពិតប៉ិនប្រសប់នៃបុរាណចារ្យខ្មែរ រំលេចឡើងជាទំនុកអក្ខារា ប្រកបដោយសោភ៍ណយ៉ាងល្អិតវិចិត្រ ជាកេដំណែលដែលមានតម្លៃជាបរមត្តក្នុងការអប់រំ ទូន្មានប្រៀបប្រដៅដល់អនុជនទាំងពូង ទោះបីជាលោករំលាយកូនទៅកាន់បរលោកហើយយ៉ាងណាក្ដី ។ ក្នុងចំណោមវណ្ណកម្មភាសិតនានាជាច្រើនអនេក មានសុភាសិតមួយឃ្លាបានពន្លេចឡើងជាកម្រងកាព្យ បង្គាប់ដោយខ្លឹមសារអប់រំជាវិបុលភាព ។ សុភាពសិតមួយឃ្លាបានលើកឡើងថា “ ចង់បុណ្យបានបាប ចចើងចង់លភ រែងបាត់ធនទៅ “ ។​

តើឧបបទភាសិតខាងលើនេះត្រឹមត្រូវដែរឬទេ ?

ដើម្បីជាវិភាគទាន់នៃគំនិត រួមចំណែកក្នុងការវែកញែកទស្សនះប្រធានខាងលើកាន់តែមានលក្ខណះពិសារ និង ខ្លឹមសារស៊ីជម្រៅទ្វេឡើងថែមមួយកម្រិតទៀតនោះ យើងគប្បីស្វែងយល់នូវពាក្យគន្លឹះដែលជាគ្រឹះនៃប្រធានបទជាមុនសិន ដូចជាពាក្យថា “ ចង់ បុណ្យ បាប ចចើង លាភ ធន “ ជាដើម ។ ពាក្យថា “ ចង់” សំដៅដល់​ សេចក្ដីប្រាថ្នា សេចក្ដីត្រូវការ នឹកភូកដោយមានបំណង ។ រីឯពាក្យ​ ថា “ បុណ្យ “ សំដៅយក គុណជាតិជាគ្រឿងជម្រុះសន្ដានចិត្ត​ កុសលធម៍ ឬ អំពើល្អដែលធ្វើឡើងដោយកាយវាចារចិត្ត ។ ចំណែកពាក្យ “ បាប “ គឺអំពើអាក្រក់ ឬ ទង្វើពុំប្រសើរ ។ រីឯពាក្យថា “ ចចើង “  ជាការសម្ដែងនូវអាការះននាទ ចើងម៉ើងឆ្មើដរពើតរពើងហួសទំនង ។ ពាក្យថា “ លាភ “ ជាការបាន អ្វីដែលគួរបាន គួរបំពេញ ។ រីឯពាក្យ “ ធន “ សំដៅដល់ទ្រព្យសម្បត្តិ មាសប្រាក់ជាដើម ។ យោងទៅតាមបណ្ដាន័យនៃពាក្យអម្យាលមាននេះ យើងអាចទាញសេចក្ដីសន្តិដ្ឋានបាននូវអត្តន័យរបស់សភាសិតខាងលើនេះបានថាលោភះ ចង់មានចង់បានខុសទំនងរមែងទទូលបានលទ្ធផលពុំគាប់ប្រសើរ ជាភយន្តរាយ ឬ វិនាសកម្មទ្រព្យសម្បត្តិខ្ចាត់បាត់ទៅវិញ ។

ជាការពិតណាស់យើងអាចសម្រប និង ឯកភាពតាមទស្សនះប្រធានខាងលើបាន​ ដោយមានអំណះអំណាងមកបញ្ចាក់ ។ ដោយហេតុថា លក្ខណះនៃការធ្វើបុណ្យមានសណ្ឋានរូបភាពខុសៗដោយឡែកពីគ្នា ។ រាល់នរជនទូទៅប្រាថ្នាសុខជាសម្បត្តិ ទើបបញ្ចាំងអោយមានការប្រតិបត្តិនូវអំពើល្អជាកម្មាកម្មន្តដល់អ្នកដ៍ទៃ ។ រូបភាពនៃការធ្វើបុណ្យមានដូចជា ការបរិច្ឆាគ ឬ ដាក់ទានទាំងសម្ភារះ និង​ ស្មារតី អាចជួយសម្រាលជីវភាពដែលកំពុងខ្សត់ទ្រព្យលំបាក​ឬ ទំនុកបម្រុងឧបការះ ដល់ជនទាំងពូងអោយរួចផុតពីរណ្ដៅនៃសេចក្ដីវេទនា ។ រីឯការអោយទានផ្នែកស្មារតី ជាប្រការជម្រុញ និង​ដាស់តឿនសតិបញ្ញាអោយស្គាល់ខុសត្រូវ​ឬ ជាការអប់រំតម្រង់ផ្លូវទៅរកបែបផែនគោលដៅដែលមានលក្ខណះវិវឌ្ឍភាពនិង មានមនសិការក្នុងរស់នៅប្រកបដោយសុខុមាលភាព ។ មួយវិញទៀត ការចេះគោរពស្រលាញ់ ដឹងគុណដល់អ្នកមានគុណរួមមានមាតាបិតាគ្រូបាអាចារ្យ ឬ ចាស់ព្រឹទ្ធាចារ្យសុទ្ធតែជាទង្វើដ៍ប្រពៃស្របតាមតម្លៃសិលធម៍ទាំងក្នុងសង្គម និង សាសនា ។ ការសាងងតែអំពើល្អ សន្សំកុសលជាគ្រឿងលំអជីវិត និង ស្វែងរកកុសលធម៍ ជាការប្រតិបត្តិអំពើល្អជាបុរាណ្យ ដែលមានបញ្ចៀសបានទុក្ខំ មហន្តរាយនៃជីវិតអោយងាកមករកតែសេចក្ដីសុខ សុភមង្គល និង កុសលទាំងក្នុងបច្ចុប្បន្នជាតិ និង អនាកតជាតិ ។ ក្រៅពីនេះ លក្ខណះនៃការធ្វើបុណ្យរួមមាន ការសម្គាល់ចិត្តក្នុងធម៍ ផ្លូវលោកប្រកាន់ភ្ជាប់នូវសិល ប្រតិបត្តិតាមគន្លងធម៍ ដែលជាគ្រឿងញាំងអោយបណ្ដុះបាននូវគុណធម៍សិលធម៍ជីវិត ព្រមទាំងវៀរចាកបាននូវអំពើអបាយមុខ អពើខុសចាកសិលធ៍ ឬហឹង្សាជាដើម ។ រីឯលក្ខណះបានបាបវិញគឺ ទទូលបានតែងទុក្ខទោសជាលទ្ធផល ផ្ទុយពីឆន្ទ របស់ខ្លួន ។ នរជនទូទៅរមែងទទូលបាននូវមេរៀននេះ ដោយប្រការផ្សេងៗដូចជា ការធ្វើបុណ្យទៅលើជនលោភះ ។ ជនទាំងនេះរមែងទទូលបានហូសសេចក្ដីត្រូវការ មានចិត្តលោភលន់ហូសប្រមាណ ។ កាលណាយើងឧបភារះដល់ជនប្រភេទនេះទុក្ខដូចជា ធ្វើបាបខ្លួនឯង​ក៍ដូចជារូបគេផ្ទាល់ ព្រោះជនទាំងនេះពុំចេះឆ្អែតឆ្អន់ នាំអោយកិលេសបាំងខ្លួន ។ ប្រសិនបើយើងឧបត្ថមគាំទ្រដលើរូបគេ គេពុំអាចរកសេចក្ដីរីកចម្រើនបាន ពោលគឺចាំតែទទូលផលពីអ្នកដទៃ មិនត្រូវតែប៉ុណ្ណោះនាំទុក្ខទោសដល់អ្នកជួយយកអាសារវិញផង ដោយសារចិត្តកំនិតលោភះរបស់គេ ។ ចំពោះជនប្រកបដោយទោសះ ការធ្វើបុណ្យចំពោះជនប្រភេទនេះទុកជាអាសារឥតការ ។ ដោយហេតុថា ជនជំពូកនេះរមែងនាំអោយភ្លើងទោសះដុតកម្លោចចិត្តរបស់គេ អោយមានគំនិតគំគូន ឃោឃៅតាមព្យាបាទ មច្ផាទិដ្ឋិ និង អស្មិមានះ ទៅលើមនុស្សដែលគេខឹងគេស្អប់ ។ ទោះបីជាយើងព្យាយាមសាងអំពើល្អង និង គុណបុណ្យជាមួយមនុ្សប្រភេទនេះក៍គេនៅតែមិនយល់ពីអំពើល្អរបស់យើង ឬ បង្វែងជាចោទប្រកាន់ថាធ្វើល្អយកមុខទៅវិញ ។ រីឯជនដែលប្រកបដោយសេចក្ដីបង្វែង គឺ មេហះ មកបំបាំងបិទចិត្តគំនិតអោយពុំស្គាល់ត្រូវខុសដល់អ្នកជួយយកអាសារ ត្បិតជនជំពូកនេះពុំស្គាល់គុណស្គាល់ទោស្គាល់អាក្រក់ឡើយ ។ ផ្ទុយទៅវិញជនទាំងនេះគិតរិតពីភាពអាម្មានិយម បណ្ដាលអោយភាពមានមាហន្ធការមកគ្រប់ដណ្ដាប់ចិត្តគំនិតអោយភន្ធ៍វង្វែងយល់ល្អយល់ថាអាក្រក់ យល់ថាជាខ្មៅទៅវិញ ។ កាលណាយើងបដិបត្តិទៅលើអំពើល្អជាមួយមនុស្សទាំងបីជំពូកមាន លោភះ ទោសះ មោហះ ជាននេះ រមែងអាចផលផ្ទុយពីឆន្ទពីឆន្ទរបស់យើង ។ ជាទូទៅ ជនជាតិខ្មែរយើងរមែងមានវប្បធម៍ប្រពៃណីចេះជូយយកអាសារគ្នា ក្នុងគ្រាមានអាសន្នអន់ក្រ យើងមានអំណះអំណាងក្នុងទិ្ឋភាពសង្គម ទិដ្ឋភាពប្រវត្តិសាស្រ្ដ និង ស្នាដៃអក្សរសិលមកបញ្ជាក់បន្ថែម ។ នៅកកមិតថភាពសង្គមជាក់ស្ដែង មានកើតអំពើហឹង្សាផ្ទុះជម្លោះ កូនខ្លះវាយធ្វើបាបឪពុកម្ដាយដែលជាអ្នកមានគុណបុណ្យខ្ពស់ជាងបុព្វតាទៅវិញ ។ រិឯអ្នកខ្លះទៀត មានចិត្តគំនិតឬស្យា ហ៊ានលូកថ្លើម អ្នកជួយយកអាសារសង្គ្រោះខ្លួន ដល់ថ្នាក់ដណ្ដើមទ្រព្យសម្បត្តិ លោភសក្ការះឬ ចោទប្រកាន់បង្វែងទោសអ្នកដែលខិតខំជ្រោមជ្រែងខ្លួន ដូចករណីបុគ្គលិកដណ្ដើមបុណ្យសក្តិរំលភកម្មសិទ្ធបញ្ជាយកផលប្រយោជន៍តែម្នាក់ឯង ដោយទុកអោយអ្នកខិតខំប្រឹងប្រែងព្យាយាមបំពេញេការងារ ប្រែជាឥតបានផលបន្តិចពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅវិញ ។ នៅលើទិដ្ឋភាពប្រវត្តិសាស្រ្ដវិញ ព្រះរាជពង្សាខ្មែរបានគូសបញ្ជាក់ថា កាលកក្រុងស្រីអយុធ្យាត្រូវទព័គូមាថាយលូចដាក់នគរចំណុះព្រះចៅក្រុងសៀម នគរសូរ បានផ្ញើសារមកសុំជំនួយពីព្រះភូនាជ ចមក្សត្រនៃព្រះចៅក្រុងកម្ពុជាធិបតី គឺព្រះបាទសត្ថាទី១ ។ ដោយទ្រង់គោរពលើសន្ធិសញ្ញាសន្តិភាពខ្មែរ សៀម កាលពីគ្រិស្គសករាជ ១៥៧៤ ព្រះបាទសត្ថាទី១ ទ្រង់បញ្ជាអោយឧបរាជស្រីសុរិយាពណ៍លើកព័ពទៅជួយតាមសំណូមពរ រហូតទព័ខ្មែរចម្បាំងឈ្នះគូមា នាក្រុងហង្សាវតី ។ ប៉ុន្តែព្រះនគរសូរពុំអាចនឹកឃើញពីគុណចំណាចំបន្ទាយលង្វែង ព្រមទាំងបាចប្រាក់ដូងចូលគុម្គឬស្សីដែលជាកំពែងកសិលាដ៍សំខាន់នៃបន្ទាយលង្វែក អោយរងវិនាសកម្មទៅវិញ ។ នៅលើសិទ្ធភាពស្នាដៃអក្សរសិល្ប៍ ក៍បានពន្លេចសេចក្ដីអោយឃើញពីការធ្វើបុណ្យបានបាបនេះផងដែរ ។ វណ្ណកម្មនៃអក្សរសិល្ប៍រឿង “​ ព្រះវេស្សន្តរ “ ដែលជាស្នាដៃអក្សរសិល្ប៍ពុទ្ធនិយមសុទ្ធសាធ បានបង្ហាញពីតួអង្គពោធិសត្វ ព្រះវេស្សន្ដរ ដែលទ្រង់បានដាក់ទានដំរីបច្ច័យនាគេន្ទ្រដល់អ្នកនគរកលឹង្គរាស្រ្ដ ដើម្បីភាពសម្បូរសម្បាយ និង មានទឹកភ្លៀងដើម្បីស្រោចស្រពដំណាំ តែបែរជាត្រូវអ្នកស្រីពិរាស្រ្ដផ្ទុះកំហឹង ទទូលថ្វាយព្រះបាទស្រីសញ្ជ័យអោយបណ្ដេញព្រះវេស្សន្ដរចេញពីនគរ ។ នៅលើស្នាដៃអក្សរសិល្ប៍រឿង “ រាមកេរិ៍ “​ ដែលជានិមិត្តកម្មអក្សរសិល្ប៍ស្ថិតក្នុងចន្លោះព្រាហ្មណ៍និយមបានបង្ហាញពី តួអង្គនាងសីតា ដែលមានទឹកចិត្តភក្ដីភាព ស្មោះត្រង់និងព្រះរាម តែត្រូវព្រះរាមចោទប្រកាន់ថា នៅអលោះអាល័យក្រុងរាពណ៍អសុរា បញ្ជាអោយព្រះលក្មណ៍ជាអនុជនៃនាងទៅប្រហារ ទាំងមានព្រះគ៍ក ។ ចំណែកវណ្ណកម្មអក្សរសិល្ប៍ក្រោមលំហូរគំនិតរបស់លោក សួន សុរិន្ធ គឺ រឿង “ ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ៗ ដែលបានបង្ហាញពីតួអង្គសម ដែលបានជួយជ្រោមជ្រែងលោក យ៉េង អោយខិតខំឃោសនារកសំឡេងឆ្នោតពីសំណាក់ពូកកម្មករ ។ ក៍ប៉ុន្តែពេលលោកជាប់ឆ្នោតក្លាយជាតំណាងរាស្រហើយលោកមិនគោរពពាក្យសត្យ ព្រមទាំងបណ្ដេញសមចេញពីផ្ទះ មិនព្រមអោយជួលស៊ីក្លូធាក់ទៀតផង ។ ចំពោះស្នាដៃអក្សរសិល្ព៍ប្រជាប្រិយរឿង “ ​មហាឬស្សីប្រោះខ្លា “ បានរៀបរាប់បង្ហាញពីតួអង្គ មហាឬស្សីដែលមានចិត្តអាណិតអាសូរខ្លាដែលត្រូវពស់ចឹកស្លាប់ ក៍ប្រស់អោយរស់ឡើងវិញតែខ្លាបែរជាចង់ស៊ីគាត់ ដោយចោទថាមករំខានដំណេករបស់ខ្លួនទៅវិញ ។

រីឧបបទភាសិត “​ ចចើងចង់លាភ រែងបាត់ធនទៅ “ សំដៅអាការះននាទចង់បានហូសប្រមាណ រមែងទទូលនូវសេចក្ដីវិនាសកម្មទៅវិញ ។ ជាធម្មជាតិបញ្ញាត្តិ មនុស្សដែលកើតមករស់នៅលើពិភពលោកសន្ធិវាសនានេះ រមែងចង់មាន ចង់បាន ដើម្បីគំនាប់ជីវិតរបស់ពូកគេអោយកាន់តែប្រសើរ ។ មហិ្ឆតា ជាអាការះរបស់មនុស្សដែលពិតប្រកែកបាន ព្រោះថាបថុជនទាំងឡាយពូងតែងប្រាថ្នាលាភសម្បត្តិជាគ្រឿងចម្លងជីវិតអោយប្រកបដោយឧត្ថមភាព ។ ការប្រាថ្នាចង់បានភាពថ្កុំថ្កើងនេះហើយ ធ្វើអោយមនុស្សហ៊ានធ្វើអ្វីៗគ្របើបែបយ៉ាង រហូតហ៊ានបំពានលើអាជ្ញាច្បាប់ ដើម្បីតែផលប្រយោជន៍របស់ខ្លួន ។ រីឯជនខ្លះទផត ចង់មានចង់បាន ហូសប្រមាណបែរជាប្រើវិធីទុច្ចរិតដើម្បីកេងប្រវញ្ជំកម្លាំងកាយពេល ញើសឈាមអ្នកដ៍ទៃទៅវិញ ។ ជាងនេះទៅទៀត​មនុស្សដែលមានសេចក្ដីលោភះ លោភលន់មិនចេះស្កប់ស្កាល់និងជនទាំងឡាយ ពុំចេះប្រមាណគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ខ្លួនឡើយ ។ លោភគតិជាគ្រឿងបំបិទបំបាំងចិត្តគំនិតមនុស្សព្រមទាំងអូសទាញអោយធ្លាក់ក្នុងអំពើអកុសលធម៍ ដែលជាបច្ច័យតម្រងលោភជនទាំងនោះទៅរកវិនាសកម្ម ឬ អំពើដែលជនផងទៅស្អប់ខ្ពើម ដែលធ្វើអោយជនទាំងនោះក្លាយជាទីសម្ពាប់នៃមហាជន ព្រមទាំងខ្វះការគោរពស្រលាញ់ពីមនុស្សក្នុងសង្គម ។ ដោយហេតុថា ឬ កាលណាជនទាំងនោះប្រព្រឹត្តអំពើតុច្ចរិត ពុករលួយ និងនាំមកនូវកេរ៍ឈ្មោះអសោច អោយបង់ប្រយោជន៍ ខ្វះការគោរពអោយតម្លៃ ក្លាយជនដេលសង្គមស្ពប់ខ្ពើមទៅវិញ ។ បុគ្គលទាំងនោះត្រូវចាត់ទុកជាអ្នកធ្វើអោយខូចការណ៍ ខ្វះវិចារណញាណ ឬ ជនកាលបង្ករមហន្តរាយដល់អ្នកដទៃអោយធ្លាក់ក្នុងរណ្ដៅវិនាសកម្មថែមទៀតផង ។ ដើម្បីប្រត្យក្សភាព គាំទ្រគំនិតនៃការវិភាគវែកញែកសេចក្ដីប្រាណភាសិតខាងលើ អោយកាន់តែមានលក្ខណះសត្យានុម័ត និង ខ្លឹមសារទ្វេថែមមួយកម្រិតទៀតនោះយើងមានអំណះអំណាងក្នុងតថភាពសង្គម ទិដ្ឋិភាពប្រវត្តិសាស្រ្ដ និង ស្នាដៃអក្សរសិល្ប៍មកពញ្ជាក់បន្ថែម ។ ជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្ននេះ ជនដែលជាចោរលួច ចោរប្លន់ ចង់មានហូសប្រមាណ ហានបំពានលើច្បាប់សង្គម ហើយទីបំផុតគេតែងប្រប្រឹត្តទង្វើអសន្តិសុខយ៉ាងសកម្ម ។ ជនទាំងនោះចង់បាន ចង់មានហូសប្រមាណ ហានបំពានលើច្បាប់សង្គម ហើយត្រូវតុលាការជន្ធទោសជាប់ពន្ធនាគារ គុកច្រវាក់ ។ បើពុំដូចនោះទេ តុលាការប្រជាជនដែលមានកំហឹងឆាបឆូល ស្អប់ខ្ពើមអំពើចារកម្ម កាលណាចាប់បានចោរដោយផ្ទាល់ នោះគេនឹងវាយក៍ដោយទោសះនឹងជនល្មើសនោះ អោយរងទារុណកម្មលុះត្រាតែកេដំណែលដោយស្នាដៃប្រជាជន ។ ផ្នែកលើទិដ្ឋភាពប្រវត្តិសាស្រ្ដវិញ បានកត់ត្រាថា ក្នុងរជកាលសម្ដេចព្រះនរាយណ៍នរនាថ ព្រជ័យជេដ្ឋាទី២ ទ្រង់មានរាជបំណងគេចចេញពីឥទ្ធិពលរបស់សៀមមកលើសង្គមខ្មែរ នាសម័យឧ្ដុងមានជ័យ ទ្រង់ក៍បានចងស្ពានមានមេត្រីជាមួយយួនដើម្បីជាខ្នងបង្អែកព្រោះកាលនោះ យួនជាមហាអំណាចដែលវាយចាមអោយធ្លាក់មកជ្រោយមលាយួ ។ ព្រះជ័យជេដ្ឋាទី២​លើកព្រះរាជបុត្រីស្ដេចយួមនាមអង្គចូវ អោយឡើងជាអគ្គមហេសី ។ ស្រុកអណ្ដាមជួបទុរភិក្ស និងសង្គម ប្រជាជនយួនលបចូលមករស់នៅទឹកដីខ្មែរត្រង់បារា និងដូនណាំព្រមទាំងបញ្ចូនបេសកម្មទូតយួនមកក្រុងឧដ្ដុងដើម្បីខំខិតបង្កើតគ្រឹះស្ថានជំនួញត្រង់ ព្រៃនគរ កំពង់ក្របី ។ ក្រោយមកយួនក៍លេបត្របាក់ចង់បាន ព្រៃនគរ បារា និង ដូនណៃដែលជាអតីតទឹកដីបាត់បង់ទៅ ។ នៅលើទិដ្ឋភាពស្នាដៃអក្សរសិល្ប៍ក៍បានគូសបញ្ជាក់ពីការចង់បានហើយប្រែជាប្រជាបាត់ទ្រព្យធនទៅវិញផងដែរ ។ វណ្ណកម្មស្នាដៃអក្សរសិល្ប៍បុរាណ្យ ស្ថិតក្នុងចលនាពុទ្ធនិយមសុទ្ធសាធរឿង “​ មហាវេស្សន្តរជាតក “ ​​បានបង្ហើញពី ត្រកូលព្រាហ្មណ៍មួយដែលស្មូមជូជកយកប្រាក់ ១០០ គហាបណះទៅផ្ញើ ។ ដោយការយកសម្បត្តិរបស់ ជូជក អស់ ព្រាហ្មណ៍មានតែលើកកូនស្រីឈ្មោះនាង អមិត្តបនា អោយធ្វើជាប្រពន្ធតាជួជក ។ នៅលើស្នាដៃអក្សរសិល្ប៍ព្រាហ្មណ៍និយម “ រាមកេរិ៍ “ បានបង្ហាញពីតួអង្គ សុគ្រីជា ដែលមានបំណងសោយរាជ្យសម្បត្តិនៅនគរខាល់ខិនបុរី សុខចត្តអាោព្រះរាមជាអវតាព្រះវិស្ណុប្រហាពាលីជាបង ។ ទោះបីឡើងសោយរាជ្យក៍ពិតមែន ប៉ុន្តែសុគ្រីពមានការះបញ្ជូនទ័ពស្វាក្នុងបុព្វហេតុចម្បាំងព្រះរាមនិងទសមុខក្នុងរាពណ៍អសុរា បើពុំដូចនោះទេព្រះរាម​និងបំផ្លាញនគរខាស់ខិនបុរីចោល ។ ចំណែកវណ្ណកម្មស្នាដៃអក្សរសិល្ប៍ប្រជាប្រិយរឿង “ សេដ្ឋី និងអ្នកលក់នំប័ង “ បានបង្ហាញពីតួអង្គអ្នកលក់នំប័ងដែលមានចិត្តដោយចោទថា បុរសកម្សត់ជាអ្នកលួរយកខ្សែក្នុងថង់ប្រាក់នោះ ។ ក្ដីអាជ្ញាបានឡើងដល់សាលាដោយបញ្ជាក់ថាមិនមែនជារបត់សេដ្ឋី ដែលទីបំផុតសេដ្ឋីបានត្រឹមតែក្ដៅក្រហាយស្ដាយទ្រព្យព្រោះតែទង្វើលោភះរបស់ខ្លួន ។

សរុបសេចក្ដីមក ការធ្វើបុរាណ្យសន្សំកុសល ពិតជាបាននូវបាបកម្ម អំពើទោសទណ្ឌ​ឬ ទុក្ខទោសយ៉ាងប្រាកដមែន រី ឯការប្រាថ្នាចង់មានចង់បានលោភះសក្ការៈ ទ្រព្យធនហូសជ្រមាណនិងនាំនូវភាពវិនាសអន្តរាយជាលទ្ធផលផ្ទុយពីឆន្ទះយ៉ាងពិតប្រាកដមែន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តើការចងបុណ្យពិតជាបានបាប ការចចើងចង់លាភពិតជាបាត់ននទៅមែន ឬ​យ៉ាងណា ?

ផ្ទុយមកវិញ មានទស្សន ខ្លះទៀតជំទាស់ ដោយយល់ឃើញថា “ ការចងបុណ្យពិតជាបានបុណ្យ រីឯចចើងចង់លាភរមែងនៃអោយមនុស្សបានធនសម្បត្តិមកវិញ “ ដែលការយល់នេះក៍មានហេតុផល ជាតឹកតាង និង​សក្ខីភាពមកបញ្ជាក់យ៉ាងប្រចក្សផងដែរ ។ ការធ្វើគុណបុណ្យនៃមនុស្សជាតិទាំងពូងរមែងហុចផលអោយមកវិញ គ្រាន់តែយូរ ឬ ឆាប់តែប៉ុណ្ណោះ ។ ជនដែលរមែងសងបុណ្យនិងទទូលបានផលតបសងវិញតាមរយះភាពកតញ្ញូកតវេទីគឺការសឹងគុណពីសំណាក់អ្នកទទូលគុណបុណ្យទាំងឡាយ អោយងាកខកតបស្នង ចាំគាំពារទំនុកបម្រុងផ្គុងផ្គើមជានិច្ចកាល​គ្រប់ថេរវេលា ឬ មានអាសន្នអន់ក្រដាយថាហេតុ​។ លើសពីនេះទៅទៀត ការធ្វើបុណ្យទាននិងបញ្វុំងអ្នកអោយសម្បូរញ្ញាពីដៅសន្ដានគោរពស្រលាញ់អោយតម្លៃ កិត្តិគុព និងតមានញ្ញាតិបិត្រច្រើនរាប់រកដោយសុទ្ធចិត្ត ចាំយកអាសារ ដែលជាមាគា៍ដប្រពៃនៃជីវិតប្រកបដោយឧត្ដមភាព ។ មិនត្រឹមតែប៉ុណ្ណោះ បើគ្មានការតបស្នងគុណពីអ្នកដទៃទេ យើងកបានឈ្មោះជាអ្នកធ្វើបុណ្យដោយភាពជ្រះថ្លាក្នុងចិត្ត សឺលនាំមកនូវសេចក្ដីស្អប់សុខទាំងកាយវាចារចិត្តព្រំទាំងញ្ញាំងអ្នកសប្បាយក្នុងចិត្តប្រកបដោយភាពសុខដុមរមនាដែលជាសម្បត្តិដ៍ប្រសើរដេលនាំមកវិញបាននូវសុខភាពលូបរិបូរណ៍ និង អាយុវែងយ៉នយូរ ។ ផ្អែកតាមទស្សនះកម្មផលក្នុងទ្រឹស្ដីព្រះពុទ្ធសាសនាវិញបានបង្ហាញឡើងតាមរយះពុទ្ធោវាទ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ។ កម្មពីអតីតជាតិហុចផលទៅបច្ចុប្បន្ន រីឯកម្មក្នុងបច្ចុប្បន្នភាបហុចោលទៅអនាគត ។ រីជានណាបានសងនូវអំពើល្អ នោះអំពើល្អនិងហុចផលមកវិញអោយចម្រុងចម្រើន ។ ការធ្វើគុពបុព្យពុំមែនសាបសូប្យនោះឡើយ ទោះក្នុងបច្ចុប្បន្នកាពុំបានហុចផលអោយ តែវាជាការសងនូវកុសលផលបុណ្យ អានិសង្ឍទៅកាន់បរលោកបានផងដែរ ។ អានាគតជាតិនិងហុចផលគឈ មនុញ្ញផលដល់អានិសង្ឍដែលខ្លួនបានប្រតិបត្តិសន្សំកុសលលនោះ ។ លុះបេកកាយរផត់កូនទៅ កុសលនិងនាំមកនូវសម្បត្តិសូគ៍ សម្បត្តិនិព្វាន ជាសម្បត្តិសុខដេលចាប់កំណើតក្នុងទីសួនបរមសុខប្រសើរថ្លៃថ្លា កឺស្ពានទេវលោក គេចបានពីសម្បត្តិជានរកដែលជួន្ទាទាវលាងដល់ជនណាដែលសាងបាបកម្មបាន ។ ទោះបីជាអស់បុណ្យកុសលត្រូច្យុតីមកកើតជាមនុស្ស ក៍គង់ជាមនុស្សប្រកបដោយក្ខណះសម្បត្តិដ៍ប្រសើរ ដែលបចាប់បដិសន្ធិឡើងប្រកបដោយបុណ្យលើផែនសន្និវាសនា ។ ដើម្បីជាសក្ខីភាព ក្នុងការគាំទ្រទស្សនះប្រធានខាងលើអោយកានន់តែមានភាពប្រក្សត្រឡើងនោះ យើងមាទឡ្ហីករក្នុងតថភាពសង្គម ធទិដ្ឋភាពប្រវត្តិសាស្រ្ដ និង​វណ្ណកម្មស្នាដៃអក្សរសិល្ប៍មកបញ្ចាក់បន្ថែម ។ នោក្នុងតថភាពសង្គមជាក់ស្ដែង ឪពុកម្ដាយដែលផ្ដល់កំណើតដល់កូនៗ ចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្នានប្រដៅអោយដើរផ្លូវល្អ និង អប់រំឥររិយាបថអោយប្រកបដោយគុណធម៍ សិលធម៍ សុជីវធម៍ក្នុងឥរិយាបថជីវិតរស់នៅ ។ គុណប្រការះដ៍ធ្ងនជាងប្រសើជាងនេះ ត្រូវបានកូនៗគោរពស្រលាញ់ ផ្ដល់ការតបស្នងសង្គុណនូវកតវេទីធគុណរបស់លោក និង លើកតម្ដើងជាតិ ។

 

 

 

 

 

 

 

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login