Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ហុក ហេង
2018-08-27 09:16

ការប្រព្រឹត្តបទល្មើសរ​បស់ជនល្មើស គឺត្រូវបានច្បាប់ចាត់ទុកថា ជាអំពើល្មើសច្បាប់ ហើយក៏ត្រូវផ្តន្ទាទោសចំពោះអំពើនោះផងដែរ។ ប៉ុន្តែនៅក្នុង ករណីខ្លះជនល្មើសក៏អាចរួចផុតពីការចោទប្រកាន់ដែរ អាចនិយាយបានថា ជនល្មើសអាចនឹងមិនទទួលខុសត្រូវព្រហ្មទណ្ឌបាន។ 

ការ​មិនទទួលខុសត្រូវ​ព្រហ្មទណ្ឌ អាច​​កើតមាន​ក្នុង​ ៥​ករណី ដែល​មាន​ចែង​ក្នុង​ មាត្រា ៣១ ដល់​មាត្រា ៣៧​ នៃ​ក្រមព្រហ្មទណ្ឌ៖

១-ការមិនទទួលខុសត្រូវ​ដោយ​សារ​មូលហេតុ​វិបល្លាស​ស្មារតី

មាត្រា ៣១ នៃ​ក្រមព្រហ្មទណ្ឌ​ ចែងថា “កាលបើ​ជនណាម្នាក់​ប្រព្រឹត្ត​បទល្មើស នៅពេល​ដែល​ជននោះ​កើត​វិបល្លាស​ស្មារតី ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​ការ​ដឹងខុសត្រូវ​របស់​ខ្លួន ជននោះ​មិន​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ទេ”។ ដូចជា ជន​វិកលចរិត ជាដើម ​មិន​មាន​ការ​ទទួលខុសត្រូវ​​​ផ្នែក​ព្រហ្មទណ្ឌ​ទេ។

២-​ការអនុញ្ញាត​ដោយ​ច្បាប់ ឬ​ដោយ​អាជ្ញាធរ​ស្របច្បាប់

អ្នក​ប្រព្រឹត្ត​អំពើ​ល្មើស ដោយ​មាន​ការ​អនុញ្ញាត​ពី​ច្បាប់ ឬ​ដោយ​មាន​បញ្ជា​ពី​អាជ្ញាធរ​ស្របច្បាប់ មិន​មាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​នោះទេ។ ឧទាហរណ៍៖ ទាហាន ដែល​សម្លាប់​គូសត្រូវ ក្នុង​សមរភូមិ មិនត្រូវ​​​ជាប់ទោស​ពី​បទ​ឃាតកម្ម​ទេ។ ប៉ូលិស ដែល​ទម្លុះទម្លាយ​ទ្វារ ចូល​ទៅ​ឆែកឆេរ​លំនៅដ្ឋាន​ឯកជន ទៅតាម​​សាលក្រម​តុលាការ ក៏​មិន​ត្រូវ​ជាប់ទោស​ពី​បទរំលោភលើលំនៅដ្ឋាន​ដែរ។

៣-ការការពារ​ស្របច្បាប់

ក្នុង​ករណី​ដែល​បទល្មើស​ត្រូវ​បានប្រព្រឹត្ត ដើម្បី​ការពារ​ខ្លួនឯង ការពារ​អ្នក​ដទៃ ឬ​ការពារ​ទ្រព្យសម្បត្តិ ពី​ការ​រំលោភ​ឈ្លានពាន​ណាមួយ អ្នក​ប្រព្រឹត្ត​ល្មើស ត្រូវ​រួចផុត​ពីការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ។

៤-ស្ថានភាព​ចាំបាច់

ករណីនេះ​ស្រដៀង​គ្នា​នឹង​​ការការពារ​ស្របច្បាប់​ដែរ ប៉ុន្តែ ខុសត្រង់ មិន​មាន​អំពើ​ឈ្លានពាន​ណាមួយ​នោះទេ។ អ្នក​ប្រព្រឹត្ត​ល្មើស ត្រូវ​ប្រឈមមុខ​នឹង​ស្ថានភាព​ចាំបាច់​ ដែល​កើតចេញ​ពី​​​​​លក្ខខណ្ឌ​ធម្មជាតិ ឬ​ហេតុការណ៍​ណាមួយ ដូចជា ក្នុង​ករណី​៖

  • មិន​​មានអ្វី​​ទទួលទាន ​ឃ្លាន​ខ្លាំង​ជិត​ដាច់ពោះស្លាប់ ហើយ​ចាំបាច់​ត្រូវ​លួច​ចំណីអាហារ​មកទទួលទាន។
  • គ្រូពេទ្យ ក្នុងពេល​ជួយសម្រាល​កូន ​ដើម្បី​ជួយជីវិត​ម្តាយ ចាំបាច់ត្រូវ​តែ​សម្លាប់​ទារក ដែល​រៀបនឹង​កើត។
  • អ្នក​បើក​ឡាន​ដាច់​ហ្វ្រាំង​​ចុះជម្រាល ហើយ​បង្ខំ​ចិត្ត បើក​ចេញ​ពី​ផ្លូវ ទៅ​បុក​ផ្ទះ​អ្នកស្រុក ដើម្បី​ចៀសវាង​​កុំ​ឲ្យ​បុក​មនុស្ស​នៅខាងមុខ ។ល។

ការ​លួច ការសម្លាប់​ទារក ឬ​ការ​បំផ្លាញ​ផ្ទះ​អ្នកស្រុក សុទ្ធសឹង​ជា​បទល្មើស​ព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ដោយសារ​តែ​អំពើ​ល្មើស​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​ស្ថានភាព​ចាំបាច់ ដើម្បី​ជួយ​សង្រ្គោះខ្លួនឯង ឬ​ជួយ​សង្រ្គោះ​អ្នកដទៃ អ្នកប្រព្រឹត្ត​អំពើ​ល្មើស​ត្រូវ​រួចផុត​ពី​ការទទួលខុសត្រូវ។

៥-អានុភាព​នៃ​កម្លាំង ឬ​ការ​បង្ខំ

ជនល្មើស ដែល​​ប្រព្រឹត្ត​ទង្វើ​ល្មើស ក្រោម​អានុភាព​នៃ​កម្លាំង​ណាមួយ​ ឬ​ក្រោម​​ការ​បង្ខំ​ពី​អ្នក​ដទៃ ដូចជា ក្នុងករណី​មាន​គេ​​​ចាប់​កូន​ភ្ជង់​នឹង​ចុងកាំភ្លើង ហើយ​បង្ខំ​ឲ្យ​ឳពុក​ចូល​ទៅ​លួចលុយគេ ជាដើម មិនមាន​ការ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​ទង្វើ​ល្មើស​នេះ​ទេ។

 

ដកស្រង់ចេញពី http://bizdoctors.asia


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login