Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-08 14:40

និយមន័យនៃពាក្យ ៖ តាមអត្ថបទច្បាប់ (ក្រមព្រហ្មទណ្ឌ) ។

  • ចារី ៖ ត្រូវចាត់ទុកជាចារី ចំពោះបុគ្គលណាដែលបានប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់ ។ ត្រូវចាត់ទុកជាចារីផងដែរ ចំពោះបុគ្គលដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកចំពោះបទមជ្ឈិម (មាត្រា ២៥) ។ ចារីនៃបទល្មើស គឺជាជនដែលបានប្រព្រឹត្តបទល្មើសដោយផ្ទាល់ដៃ ឬ ជនដែលបានប៉ុនប៉ង ប្រព្រឹត្តបទល្មើសដោយផ្ទាល់ដៃ (តាមន័យសាមញ្ញ) ។
  • សហចារី ៖ ត្រូវចាត់ទុកជាសហចារី កាលណាមានបុគ្គលច្រើននាក់ បានព្រមព្រៀងប្រព្រឹត្ដបទល្មើសរួមគ្នាដោយផ្ទាល់ ។ ត្រូវចាត់ទុកជាសហចារីផងដែរ កាលណាមានបុគ្គលច្រើននាក់បានព្រមព្រៀង ប៉ុនប៉ងប្រព្រឹត្ដបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយផ្ទាល់ក្នុងករណីដែលច្បាប់បានចែងទុក (មាត្រា ២៦) ។ សហចារីនៃបទល្មើស គឺជាជនដែលបានចូលរួមប្រព្រឹត្តដោយផ្ទាល់ជាមួយចារី ហើយស្ថិតក្នុងកាលៈទេសៈ និង ទីកន្លែងតែមួយជាមួយចារី (តាមន័យសាមញ្ញ) ។
  • អ្នកផ្ដើមគំនិត ៖ ត្រូវចាត់ទុកជាអ្នកផ្ដើមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិមចំពោះបុគ្គលណាដែល ៖

- ជំរុញឱ្យប្រព្រឹត្ដបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ តាមការណែនាំ ឬការបញ្ជា ។

- បង្កឱ្យមានបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្ដល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន (មាត្រា ២៨) ។

  • អ្នកសមគំនិត ៖ ត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណា ដែលជួយសម្រួល ដោយចេតនា ដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្ដល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន (មាត្រា ២៩) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login