Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វត្តមានបារាំងនៅលើទឹកដីខ្មែរផ្តល់ផលវិជ្ជមាន និងអវិជ្ជមានដូចជា ៖

+ផលវិជ្ជមាន ៖

  • ជួយសិក្សាស្រាវជ្រាវអំពីវប្បធម៍ខ្មែរ ​និងជួសជុលប្រាសាទបុរាណ
  • ជួយទាមទារយកខេត្តមួយចំនួនពីសៀមមកឲ្យខ្មែរវិញដូចជា ខេត្តម្លូព្រៃ ទន្លេពៅ និងខេត្តកោះកុង នៅឆ្នាំ ១៩០៤ ព្រមទាំងខេត្ត បាត់ដំបង និងមហានគរ សេរីសោភ័ណ្ឌតាមរយៈសន្ធិសញ្ញាបារាំងសៀមថ្ងៃ ២៣ ខែ មីនា ឆ្នាំ ១៩០៧
  • ជួយលើកស្ទួយវិស័យវប្បធម៍
  • ជួយពង្រឹងវិស័យអប់រំនៅស្រុកខ្មែរ ដោយបានយកចិត្តទុកដាក់បង្កើត សាលា​រៀនវត្ត សាលាតាមឃុំ និងសាលាបឋមសិក្សាបារាំង ចំណែកឯមធ្យម សិក្សាបង្កើតដំបូងមានតែវិទ្យាល័យស៊ីសុវត្តិមួយគត់នៅឆ្នាំ ១៩០៤
  • នៅឆ្នាំ ១៩១៥ បង្កើតគណកម្មការរៀបចំវចនានុក្រមខ្មែរឡើង ដើម្បីធ្វើឲ្យភាសាជាតិមានលក្ខណៈប្រាកដនិយម ។
  • វិស័យសេដ្ឋកិច្ច ធ្វើឲ្យវិស័យកសិកម្ម និងដំណាំ ឩស្សាហកម្ម មួយចំនួនដូចជាម្រេច ក្រចៅ ថ្នាំជក់ កៅស៊ូ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។
  • លើកស្ទួយជីវភាពកម្មករ និងបង្កើតមន្ទើរពេទ្យទំនើបៗសម្រាប់កម្មករ ។
  • កសាងគមនាគមន៍ដូចជាស្ពាន ថ្នល់ ផ្លូ​វរថភ្លើង ។

+ផលអវិជ្ជមាន ៖

  • ធ្វើឲ្យសង្គមខ្មែរកាន់តែក្រីក្រទ្បើង តាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទ ចាប់ពីពន្ធស្រូវ ពន្ធខ្លួន រហូតដល់ពន្ធសត្វពាហ​នៈ ។ ​
  • ធ្វើឲ្យប្រជាជនខ្មែរស្លាប់នៅក្នុងសង្រ្គាមលោកលើកទី១និងទី២
  • ធ្វើឲ្យខ្មែរបាត់បង់វត្ថុកេតនភ័ណ្ឌ
  • បាត់បង់ទឹកដីកម្ពុជាក្រោម និងតំបន់ដាឡាតដោយកាត់ឲ្យយួន ។ ខេត្តត្រាតត្រូវធ្លាក់ក្នុងកណ្តាប់ដៃសៀម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login