ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំណុចខ្សោយ១០យ៉ាងខាងក្រោម អ្នកជាស្វាមីគប្បីដឹងនិងពិនិត្យកែខៃខ្លួនឱ្យបានល្អ និងទាន់ពេលវេលា ព្រោះចំណុចខ្សោយនេះ ជាកត្តាដែលអាចឱ្យភរិយារបស់ខ្លួនមើលងាយ ឬធុញលើខ្លួនបាន៖
១ - ជាមនុស្សក្រ មិនមានទ្រព្យសម្បត្តិអ្វីសោះ។ ក្រនេះអាចរួមដល់ការក្រគំនិត ក្របញ្ញា ឬដូចសម្តេចព្រះសង្ឃរាជលោកតែងជាកាព្យថា "ក្រកិច្ច ក្រកល់ ក្រដឹង ក្រយល់ ក្រវៃ ឆ្នៃទាស់"។
២ - ជាមនុស្សដែលមានជំងឺជាប់ជានិច្ច ជំងឺរ៉ាំរ៉ៃ មួយថ្ងៃកាត់មួយថ្ងៃកោរ រកថ្ងៃជានោះតិច បន្តិចឈឺៗ។
៣ - ជាមនុស្សចាស់ គ្រាំគ្រា ទុព្វលភាព រាងកាយមិនមាំមួន ចាស់ជរា ចូលតម្រាតាជូជក និងនាងអមិត្តធីតា ធ្វើអ្វីមិនកើត ត្រូវពឹងភរិយាខ្លួន។
៤ - ជាមនុស្សស្រវឹងអ៊ួទីនួ ដើរដេកតាមផ្លូវក្របី ឬតាមផ្លូវជាដើម ពេលស្រវឹងធ្វើអាការៈថោកទាប អាក្រាតខ្លួន ឬពុំនោះសោតក៏វាយប្រពន្ធកូន។
៥ - ជាមនុស្សល្ងង់ ទក់មក់ ទ្រើងៗ មិនសូវគ្រប់១០។
៦ - ជាមនុស្សធ្វេសប្រហែសខ្ជីខ្ជា គ្មានសតិ មានសេចក្តីប្រមាថច្រើន
៧ - ធ្វើអ្វីមិនជាក់លាក់ ចាប់នេះ ចាប់នោះ មិនឆ្ពោះត្រង់ណា ធ្វើនេះបន្តិច ធ្វើនោះបន្តិច ចាប់ឱ្យពីសពាស មិនច្បាស់អ្វីសោះ។
៨ - ខ្ជិលច្រអូស មិនធ្វើការងារ ដេកចាំតែស៊ី ចាំតែអង្គុយបង្ហាញ ពឹងតែកម្លាំងប្រពន្ធ រកស៊ីដូចសត្វប្រឡាំងកាស។
៩ - មិនប្រឹងប្រែងយកទ្រព្យសម្បត្តិយកមកទុកដាក់។
១០ - បំផ្លាញទ្រព្យសម្បត្តិឱ្យវិនាសទៅដោយអបាយមុខ ឬដោយប្រការណាមួយ។