Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-26 02:08

​ច្បាប់​ស្តី​អំពី​ការ​អនុវត្ត​ទំនាក់​ទំនង​ក្រៅ​តំបន់​របស់​អាស៊ាន​បាន​ចែង​ដូច​ខាងក្រោម៖

  • អា​ស៊ាន​ត្រូវ​អភិវឌ្ឍ​ទំនាក់​ទំនង​ជា​មិត្ត​ភាព និង​កិច្ច​សន្ទនា​ដែល​បាន​ផ្តល់​ផល​ប្រយោជន៍​ទៅ វិញ​ទៅ​មក​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​ជា​ដៃ​គូជា​មួយ​បណ្តា​ប្រទេស និង​អនុ​តំបន់ និង​អង្គការ​អន្តរ​ជាតិ និង​ស្ថាប័ន​ដទៃ​ទៀត
  • ទំនាក់​ទំនង​ក្រៅ​តំបន់​របស់​អាស៊ាន​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោល​បំណង​ទំាង​ឡាយ​ ដែល​មាន​ចែង​ក្នុង​ធម្ម​នុញ្ញ​នេះ។
  • អាស៊ាន​ត្រូវ​តែ​ជា​កម្លាំង​នាំមុខ​ជា​ចម្បង​មួយ​នៅ​ក្នុង​ការ​រៀប​ចំ​តំបន់​ដែល​ខ្លួន​ផ្តួច​ផ្តើម និង​រក្សា ភាព​ជា​ស្នូល​របស់​ខ្លួន​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​តំបន់ និង​ការ​កសាង​សហ​គមន៍
  • ក្នុង​ការ​អនុវត្ត​ទំនាក់​ទំនង​ក្រៅ​តំបន់​អាស៊ាន រដ្ឋ​សមា​ជិក​ត្រូវ​សម្រប​សម្រួល និង​ខិត​ខំ​ប្រឹង ប្រែង​អភិវឌ្ឍ​ជំហរ​រួម និង​ធ្វើ​សកម្មភាព​រួម​គ្នា​លើ​មូល​ដ្ឋាន​នៃ​ឯក​ភាព និង​សាមគ្គី​ភាព។
  • ទិស​ដៅ​គោល​នយោ​បាយ​ជា​យុទ្ធ​សាស្រ្ត​នៃ​ទំនាក់​ទំនង​ក្រៅ​តំបន់​អាស៊ាន​ ត្រូវ​បាន​ដាក់​ចេញ​ដោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​តាម​អនុសាសន៍​របស់​កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន។
  • កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ត្រូវ​ធានា​ឲ្យ​មាន​ភាព​ស្របគ្នា និង​ភាព​រលូន​ក្នុង​ការ​អនុវត្ត​ទំនាក់​ទំនង​ក្រៅ​តំបន់​របស់​អាស៊ាន។
  • អាស៊ាន​អាច​សម្រេច​កិច្ច​ព្រម​ព្រៀង​ជា​មួយ​បណ្តា​ប្រទេស ឬអនុតំបន់ តំបន់ និងអង្គការអន្តរជាតិ និង​ស្ថាប័ន​ទាំងឡាយបាន។ និតិ​វិធី​នៃ​ការ​សម្រេច​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បញ្ញតិ្ត​ ដោយ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​​អាស៊ាន ដោយ​មាន​ការ​ពិ​គ្រោះ​យោបល់​ជា​មួយ​ក្រុម​ប្រឹក្សា​សហគមន៍។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login