ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានភារៈកិច្ច ៖
- រៀបចំកិច្ចប្រជុំកំពូលអាស៊ាន
- សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ាន
- សម្របសម្រួលជាមួយក្រុមប្រឹក្សាសហគមន៍អាស៊ានដើម្បីលើកកម្ពស់ភាពរលូននៃគោល នយោបាយ ប្រសិទ្ធភាព និងសហប្រតិបត្តិការក្នុងចំណោមគ្នា និងគ្នា
- សម្របសម្រួលរបាយការណ៍នានារបស់ក្រុមប្រឹក្សាសហគមន៍អាស៊ានជូនកិច្ចប្រជុំកំពូលអាស៊ាន
- ពិនិត្យពិចារណាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការស្តីពីការងារអាស៊ាន
- ពិនិត្យពិចារណាលើរបាយការណ៍របស់អគ្គលេខាធិការស្តីពីមុខងារ និងប្រតិបត្តិការនៃ អគ្គលេខាធិការដ្ឋានអាស៊ាន និងអង្គភាពពាក់ព័ន្ធផ្សេងទៀត
- ឯកភាពចំពោះការតែងតំាង និងការបព្ចាប់អាណត្តិ អគ្គលេខាធិការរងបន្ទាប់ពីបានទទួលអនុសាសន៍របស់អគ្គលេខាធិការ
- អនុវត្តការងារផ្សេងៗទៀតដែលកំណត់ឡើងក្នុងធម្មនុញ្ញនេះ ឬ មុខនាទីផ្សេងទៀតដែលអាចកំណត់ឡើងដោយកិច្ចប្រជុំកំពូលអាស៊ាន។