Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-26 02:11

សេចក្តី​ថ្លែង​ការ​ណ៍​ស្តី​អំពី​ការ​ព្រម​ព្រៀង​រួម​រស់​ជា​មួយ​គ្នា​នៃ​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ធ្វើ​ឡើង​នៅ​កោះ​បាលី ថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ១៩៧៦។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​ប្រកាស​ថាៈ កិច្ច​សហ​ប្រតិ​បត្តិ​ការ​របស់​អា​ស៊ាន​ត្រូវ​យក​ចិត្ត ទុក​ដាក់​លើ​គោល​បំណង​និង​គោល​ការណ៍​នានា​ដូច​ខាង​ក្រោម​នេះ​ក្នុង​ការ​ស្វែង​រក​ស្ថិរ​ភាព​នយោ​បាយ៖

  1. ស្ថិរ​ភាព​នៃ​រដ្ឋ​ជា​សមា​ជិក​អាស៊ាន​និមួយៗនិង​នៅ​ក្នុង​តំបន់​អាស៊ាន គឺ​ជា​ការ​រួម​វិភាគ​ទាន យ៉ាង​សំខាន់​សម្រាប់​សន្តិភាព និង​សន្តិ​សុខ​អន្តរ​ជាតិ។ រដ្ឋ​ជា​សមា​ជិក និមួយៗ​រិះ​រក​ដំណោះ​ស្រាយ​ដើម្បី​លុប​បំបាត់​ចោល​នូវ​ការ​គំរាម​កំហែង​ទាំង​ឡាយ​ ដែល​បង្ក​ឡើង​ដោយ​វិទ្ធង្សនា​ចំពោះ​ស្ថិរភាព​របស់​ខ្លួន​ដូច្នេះ​ត្រូវ​ពង្រឹង​ភាព​រឹង​មាំ​របស់​ជាតិ និង​របស់អាស៊ាន។
  2. រដ្ឋ​ជា​សមា​ជិក​ទាំង​ឡាយ​ជា​ឯក​រដ្ឋ និង​ជា​សមូហ​រដ្ឋ​ត្រូវ​ចាត់​វិធាន​ការ​ឲ្យ​បាន​សកម្ម​ដើម្បី​បង្កើត​ឲ្យ​បាន​ឆាប់​នូវ​តំបន់​សន្តិភាព សេរីភាព អព្យាក្រិតភាព។
  3. ការ​លុប​បំបាត់​ចោល​ភាព​ក្រីក្រ ការ​ស្រេក​ឃ្លាន ជំងឺ​និង​អនក្ខរកម្ម គឺ​ជា​កង្វល់​ដ៏​ចម្បង​របស់​រដ្ឋ​ជា​សមា​ជិក។ ដូច្នេះ​រដ្ឋ​ជា​សមា​ជិក​ទាំង​អស់​ត្រូវ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ការ​អភិវឌ្ឍ សង្គម និង​សេដ្ឋ​កិច្ច​ដោយ​សង្កត់​ធ្ងន់​លើ​ការ​បង្កើន​យុត្តិ​ធម៌​សង្គម និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ជីវ​ភាព​របស់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន។
    • គ្រោះ​ធម្ម​ជាតិ និង​មហន្ត​រាយ​ធំៗអាច​ពន្យល់​ដំណើរ​ការ​អភិ​វឌ្ឍ​របស់​ប្រទេស​ជា​សមា​ជិក។ ប្រទេស​ជា​សមា​ជិក​ត្រូវ​ផ្តល់​ជំនួយ​សង្គ្រោះ​ទៅ​តាម​លទ្ធ​ភាព​ដល់​បណ្តា​ប្រទេស​ជា​សមា​ជិក​ ដែល​កំពុង​ជួប​ការ​លំ​បាក។
    • បណ្តា​ប្រទេស​ជា​សមា​ជិក​ត្រូវ​ចាត់​វិ​ធាន​ការ​រួម​គ្នា​នៅ​ក្នុង​កម្ម​វិធី​អភិ​វឌ្ឍ​ជាតិ និង​តំបន់​ដោយ ប្រើ​ប្រាស់​ឲ្យ​អស់​លទ្ធ​ភាពនូវ​ធន​ធានដែល​មាន​នៅ​ក្នុង​តំបន់​អាស៊ាន ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច នៅ​ក្នុង​ប្រទេស​ជា​សមា​ជិក​នីមួយៗឲ្យ​បាន​ពេញ​បរិបូណ៌។
    • ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព​នៅ​ក្នុង​តំបន់​អាស៊ាន​រដ្ឋ​សមា​ជិក​ត្រូវ​ប្រើ​ប្រាស់​មធ្យោ​បាយ សន្តិ​វិធី​ជា​ដាច់​ខាត​ដើម្បី​ដោះ​ស្រាយ​រាល​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​រង្វង់​តំបន់។
    • រដ្ឋ​ជា​សមា​ជិក​ទាំង​អស់​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ជា​លក្ខ​ណៈឯក​រដ្ឋ និង​សមូ​ហរដ្ឋ​ដើម្បី​បង្ក​លក្ខណៈ​អនុ​គ្រោះ​ដល់​ការ​ព្រីក្សា​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រកប​ដោយ​ សន្តិភាព​ក្នុង​ចំណោម​ប្រជា​ជាតិ​នៅ​អាស៊ី​អាគ្នេយ៍​ដោយ​ឈរ​លើ​មូល​ដ្ឋាន​គោរព​គ្នា​ទៅវិញ​ទៅ​មក និង​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។
    • រដ្ឋ​ជា​សមា​ជិក​ត្រូវ​បង្ករ​កង្កើន​ការ​យល់​ដឹង​អំពី​អត្តសញ្ញាណ​តំបន់ និង​ខំ​ប្រឹង​ប្រែង​យ៉ាង​ពេញ ទំហឹង​ដើម្បី​បង្កើត​សមា​គម​អាស៊ាន​ដ៍​ខ្លាំង​ក្លា​មួយ​ដែល​ត្រូវ​បាន​ទទួល​ការ​គោរព​ពី​គ្រប់​ប្រជា​ជាតិ ហើយ​ត្រូវ​គោរព​ប្រជា​ជាតិ​ទាំង​នោះវិញ ដោយ​ឈរលើ​មូលដ្ឋាន​ទំនាក់​ទំនង​ផ្តល់​ផល ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រប​ទៅតាម​គោល​ការណ៍​សិទ្ធិ​ស្វ័យ​សម្រេច ស្មើ​ភាព លើ​អធិប​តេយ្យ​ភាព និង​ការមិ​ន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ផង​គ្នា។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login