សំណួរ
១. តើកំណើនបរិមាណសំរាមបណ្ដាលមកពីអ្វី ?
២. តើសំរាមគឺជាអ្វី ? មានអ្វីខ្លះ ? ចូរបញ្ជាក់ ។
៣. តើប្រភពសំរាមសំខាន់មានអ្វីខ្លះ ?
៤. តើសំរាមទាំងនោះមានផលប៉ះពាល់អ្វីខ្លះ ? ចូរបញ្ជាក់ ។
៥. តើសំណល់ទាំងនោះគេអាចឪ្យយកទៅកែច្នៃបានដែរ ឬ ទេ ? ចូរបញ្ជាក់ ។
៦. តើនៅប្រទេសអភិវឌ្ឍ គេគ្រប់គ្រងសំរាមដូចម្ដេច ?
ចម្លើយ
១. កំណើនបរិមាណបណ្ដាលមកពីកំណើនចំនួនប្រជាជនកំណើនកម្រិតជីវភាពរស់នៅ កំណើននគរូបនីយកម្ម និងឧស្សាហកម្ម ។
២. សំរាមគឺ ជាសំណល់ដែលគេបោះបង់ចោល ឬ ចាក់ចោលនៅទីកន្លែងផ្សេងៗគ្នា ដោយសារតែគេលែងត្រូវការវាទៀត ។ សំរាមគឺជាកាកសំណល់គ្រប់ប្រភេទដែលសល់ពីបម្រើបម្រាស់ ប្រចាំថ្ងៃ ហើយត្រូវបញ្ចេញចោលតាមសកម្មភាពសព្វបែបយ៉ាងពីប្រភពផ្សេងៗ ។ សំរាមអាចចែកជា ៤ ប្រភេទ គឺ សំណល់លំនៅសស្ថាន សំណល់ទីផ្សារ សំណល់ឧស្សាហកម្ម និងសំណល់មន្ទីរពេទ្យ ។
៣. ប្រភពលោកសំរាមសំខាន់ៗមានដូចជា ៖
- សំណល់ពីលំនៅស្ថាន ភោជនីយដ្ឋាន ទីផ្សារដូលក់ សណ្ឋាគារ ហាងលក់ទំនិញ អ្នកលក់តាមផ្លូវ សួនសាធារណៈ មណ្ឌលទេសចរណ៍ ។ ល ។ សំណល់ទាំងនោះរួមមាន ជាតិប្លាស្ទិច ជ័រ កៅស៊ូ អំបែងកញ្ចក់ ដែក កំណត់សំពត់ ក្រដាស អាហារប្រអប់កាតុង និងសំរាម ដែលផ្សំឡើងពីជាតិសែលុយឡូស ដូចជា សំណល់ផ្លែឈើ បន្លែ ស្លឹក និងដើមរុក្ខជាតិ គ្រប់ប្រភេទ ។ ល ។
- សំណល់ចេញពីឧស្សាហកម្ម សិប្បកម្ម កសិដ្ឋាន ។ សំណល់ទាំងនោះចេញពីឧស្សាហកម្មចាស់ៗដបថ្នាំសម្លាប់សត្វល្អិត សំបកអាគូយចាស់ៗ និងសំណល់ប្រភេទផ្សេងៗទៀត ជាច្រើនជាប្រភេទរូបធាតុសល់ពីការផលិតផលដែលមានជាតិពុល ។
៤. សំរាមទាំងនោះមានផលប៉ះពាល់ដូចខាងក្រោម ៖
- ការគ្រប់គ្រងសំរាមមិនបានល្អ បណ្ដាលឪ្យប៉ះពាល់ដល់សោភ័ណការទីក្រុង ឬ ប្រទេសជាតិនិងគុណភាពបរិស្ថានក៏ដូចជាសុខភាពមនុស្សដែរ ។ ការប៉ះពាល់ទៅលើសោភ័ណភាពទីក្រុង ឬប្រទេសជាតិដោយសារសំរាមបានធ្វើឪ្យបាត់បង់នូវប្រយោជន៍សេដ្ឋកិច្ចសង្គម បានធ្វើឪ្យបាត់បង់នូវប្រយោជន៍សេដ្ឋកិច្ចសង្គម ពិសេសវិស័យទេសចរណ៍ ។
- សំរាបជាលំនៅស្ថានដ៏របស់ពួកមេរោគនិង ជំងឺឆ្លងផ្សេងៗ ដូចជាជំងឺផ្ដាសាយ រលាកសូត គ្រុនពោះវៀន រាករូស អាសន្នរោគ ប៉ែសជាដើម ។
- សំរាមមួយចំនួនដែលចាក់ចូលទៅក្នុងទន្លេ ព្រែក ស្ទឹង ឬទី តាំងចាត់សំរាមមិនសមស្រប ដែលធ្វើឪ្យប៉ះពាល់ទៅលើដីបំពុលខ្យល់ និងសុខភាពសាធារណៈនិងសុវត្តិភាព
- ដោយសារសំរាមនេះហើយ ទើបធ្វើឪ្យប្រព័ន្ធលូទឹកត្រូវស្ទះនៅរដូវវស្សា ដែលនាំឪ្យលិចផ្លូវក្នុងទីក្រុង រំខានការធ្វើចរចរណ៍និងបណ្ដាលឪ្យខូចថ្នល់ទៀតផង ។ ល ។
៥. សំណល់ទាំងនោះគេអាចឪ្យយកទៅកែច្នៃបាន ៖
- សំណល់ទាំងនោះគេអាចយកទៅប្រើប្រាស់ឡើងវិញដើម្បីធ្វើជាកែវនិងដប
- រូបធាតុសរីរាង្គ ត្រូវគេយកទៅប្រើប្រាស់ចិញ្ចឹមសត្វឬ ធ្វើជាជី
- លោហៈ ត្រូវគេជ្រើសរើសដោយម៉ត់ចត់តាមប្រភេទ រួចយកទៅប្រើប្រាសឡើងវិញ ។
- ក្រដាសចាស់ៗ គេយកទៅប្រើប្រាស់ឡើងវិញ
- ប្លាស្ទិច ត្រូវគេយកទៅកែច្នៃ រួចប្រើប្រាស់ឡើងវិញ
- របស់ឯទៀត មិនអាចប្រើប្រាស់ឡើងវិញបាន ក៏បានគេយកទៅដុតប្រើជាអគ្កិសនី ។
៧. នៅប្រទេសអភិវឌ្ឍគេគ្រប់សំរាមដូចជា ៖
- យកទៅដុតក្នុងឡូ ដើម្បីយយកថាមពល
- យកទៅកែច្នៃ សម្រាប់ប្រើប្រាស់ជាជី
- យកទៅកប់នៅវាលដាក់សំរាម ដើម្បីទាញយកឧស្ម័នសម្រាប់ប្រើប្រាស់តាមតម្រួវការ ។ ដោយឡែក សំណល់សល់ពីការដុតក្នុងឡូនិងការផុយរលួយក៏ត្រូវយកទៅដាក់កន្លែងកប់សំរាមដែរ ។
- កន្លែងដាក់សំរាមត្រូវចំប្រព័ន្ធការពារឪ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដូចជាជីករណ្ដៅដាក់សំរាមធ្វើបណ្ដាញលូខាងក្រោមសំរាប់បង្ហូរទឹកសំអុយយកទៅធ្វើការសអាតនៅស្ថានីយសំអាតដែលបានគេបានរៀបចំមុនទើបគេបង្ហូរចូលក្នុងទន្លេ ស្ទឹងដ បឹង ព្រែក ។
- ពេលរណ្ដៅដាក់សំរាមពេញ គេលប់ដី ហើយដាំស្មៅធ្វើជាតំបន់ទីលានកីឡា ឬ ធ្វើជាកន្លែងដាំដើមឈើ ។